ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់នៅលើផ្លូវថ្នល់ ជាពិសេសគ្រោះថ្នាក់ដែលបណ្តាលមកពីអ្នកបើកបរមួយចំនួនជាយុវវ័យប្រើប្រាសទូរស័ព្ទដៃក្នុងពេលបើកបរ ។ សូមក្រឡកមើលក្នុងឆ្នាំ ២០០៩ មានក្រុមវិស្វករមកពីសាកលវិទ្យាល័យយូថាហ៍ សហរដ្ឋអាមេរិក បានបង្កើតនូវសោសុវត្តិភាពមួយឈ្មោះឡថា Key 2 Safe Driving ដើម្បីការពារយុវវ័យពីការប្រើប្រាស់ទូរស័ព្ទដៃខណៈពេលពួកគាត់កំពុងបើកបរលើថ្នល់ ។
សោសុវត្តិភាពនេះផងដែរស្ថិតនៅក្បែរទូរស័ព្ទដៃ វានឹងបញ្ចូនសញ្ញាទៅនឹងទូរស័ព្ទ និងបង្ហាញនូវសញ្ញាពញ្ឈប់ការប្រើប្រាស់នៅលើទូរស័ព្ទដៃ ដែលការពារមិនឲ្យអ្នកបើកបរ ហៅទូរស័ព្ទចេញឬផ្ងើសារបាន ។
ក្រុមវិស្វកររំពឹងថា សោនេះនឹងអាចលក់ដាច់នៅលើទីផ្សារ ហើយសម្រាប់តម្លៃវិញគឺ ៥០ ដុល្លាររួមទាំង សេវាប្រចាំខែ ដែលពុំទាន់មានកំណត់តម្លៃនៅឡើយកាលពីឆ្នាំ ២០០៩ ៕
ប្រែសម្រួលដោយ៖បុរសដំណឹង
មតិយោបល់