មូលហេតុអ្វីមានជានាងបិទទូរស័ព្ទ ? ហើយហេតុអ្វីបានជានាងដេកបែកបន្ទប់ ? នេះសុទ្ឋតែជាបញ្ហាដែលបុរសគ្រប់រូបគួរស្វែងយល់ពីដៃគូស្នេហា ដែលមាន ១០ ចំណុចដូចខាងក្រោមៈ

១, មិនកោរោម៖ ស្នេហាបែបនេះអាចបង្កអោយឈឺចាប់បាន។ នៅពេលដែលអ្នកទម្លាក់ចង្ការបស់អ្នកទៅលើមុខ ឬភ្លៅរបស់នាង នាងប្រហែលជាអាចទទួលមិនបាននូវការសប្បាយនៅពេលរួម ភេទបាន ប៉ុន្តែបែរជាទទួលបាននូវការឈឺចាប់ជំនួសទៅវិញ។
២, ប្រើម្រាមដៃមួលក្បាលសុដន់របស់នាង៖ ក្បាលសុដន់គឺជាសារីរាង្គរំញោចមួយ ហើយគួរតែធ្វើការបរបោសអង្អែលដោយថ្នមៗវិញ។ វាពុំគួរណាត្រូវបានបរបោសអង្អែលដូចជាការមួលប្តូរប៉ុស្ត៍ វិទ្យុឬទូរសទស្សន៍នោះទេ។
៣, មិនខ្វល់ពីកន្លែងផ្សេងៗទៀតនៃរាង្គកាយរបស់នាង៖ ស្ត្រីម្នាក់ត្រូវបានបង្កើតឡើងដោយសារីរាង្គច្រើនជាងសុដន់ទាំង ពីរ និងទ្វារមាសទៅទៀត។ ចូរយកចិត្តទុកដាក់ចំពោះកន្លែងផ្សេងៗនៃរាង្គកាយរបស់នាងផង។
៤, មិនត្រៀមខ្លួនដើម្បីប្រើស្រោមអនាម័យ៖ នេះគឺជាការទទួលខុសត្រូវរបស់មនុស្សដែលបានប្រើវា។
៥, សម្រុកតែលើតំបន់ប្រដាប់ភេទ៖ ត្រូវតែធ្វើឡើងដោយថ្នមៗ និងមិនត្រូវប្រើសម្ពាធផ្ទាល់ទៅលើវានោះទេ។ ព្រោះវានឹងអាចអោយធ្វើអោយគ្មានផាសុខភាព និងឈឺចាប់ខ្លាំង។
៦, ឈប់កណ្តាលទី៖ ស្ត្រីមិនអាចទទួលបានអ្វីនោះទេនៅពេលដែលពួកគេកំពុងតែរួមភេទ សុខៗបែរជាឈប់នោះ។ ក្នុងករណីនេះពួកគេមានលក្ខណៈខុសៗគ្នាពីបុរស។ ប្រសិនបើអ្នកឈប់ នាងនឹងវិលទៅរកសភាពដើមវិញ និងមានអារម្មណ៍ថាធុញទ្រាន់យ៉ាងលឿនជាទីបំផុត។
៧, វាយលុកលឿនពេក៖ ចូរចងចាំថា សកម្មភាពរួមភេទមិនមែនជាព្រឹត្តិការណ៍កីឡាអូឡាំពិកទេ។ វាមិនត្រូវការអោយអ្នកបន្ថែមល្បឿនលឿននោះដែរ។ ចូរធ្វើវាអោយបានយឺត ហើយអ្នកទាំងពីរប្រហែលជាអាចទទួលបាននូវការសប្បាយបានច្រើន។
8, ថតរូប៖ ការគិតដំបូងរបស់នាងនឹងគិតថា “តើអ្នកនឹងចង់យករូបនេះទៅបង្ហាញអោយនរណាមើល?”ហើយក៏ជាចំណុចមួយដែលស្រ្តីគ្រប់រូបភ័យខ្លាចផងដែរ៕
អត្ថបទដោយ៖ បុរសដំណឹង
មតិយោបល់