ពេញមួយថ្ងៃទី១៤ មិថុនា ដែលជាទិវារអ្នកបរិច្ចាគឈាមពិភពលោក តារាសិល្បៈយ៉ាងច្រើនកុះកររបស់គ្រួសារតារាកម្ពុជាប្រមាណជិត១០០នាក់ បានធ្វើឲ្យកក្រើកមជ្ឈមណ្ដាលជាតិផ្ដល់ឈាមនៅជាប់មន្ទីរពេទ្យរុស្ស៊ីមិននគួរឲ្យជឿ ជាមួយនឹងការរួមគ្នាប្រគុំតន្ត្រី និងសម្ដែងShow តាំងពីព្រឹកដល់ម៉ោង៥ល្ងាច។ តារាសិល្បៈចាស់ថ្មីល្បីឈ្មោះយ៉ាងច្រើនកុះករ បានជួយស្វែងរកឈាមពីព្រឹត្តិការណ៍នោះបានរហូតដល់ជិត៥០០ប្លោក ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺនៅទូទាំងប្រទេស។
តារាសិល្បៈដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍នោះរួមមានលោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងម៉ៅ ស៊ីណាត ក្រុមកំប្លែងនាយកុយ ក្រុមកំប្លែងយ៉េយ៉េ លោកសៅ ឧត្តម មកពីCambodian Idol កញ្ញាហ៊ិន លីដា មកពីCambodian Idol អ្នកនាងប៉េងប៉ោង អ្នកនាងទេព បុទមបូផល លោកជេកម្ចាស់បទ«សេដ្ឋីស្រុកស្រែ» លោកម៉ៃ សុគន្ធ តារាចម្រៀងផលិតកម្មZoom កញ្ញាប៉ុបពី លោកនីរិទ្ធិ អែនឌ្រូ ពិធីករប៉ុស្ដិ៍លេខ៩ និងជាតារាចម្រៀងOriginal Song របស់ផលិតកម្មBN លោកនាង វ៉ាងសាន់ និងប៉ែន ស្រីពេជ្រ មកពីទូរទស្សន៍ហង្សមាស អ្នកនាងមាស សុវណ្ណ រតនា មកពីទូរទស្សន៍CNC លោកខេន វណ្ណាថាត់ មកពីប៉ុស្ដិ៍លេខ៣ តារាចម្រៀងត្រកូលអោក អ្នកនាងមាស សម្ផស្ស លោកយន សុភ័ក្រ ក្រុមសម្ដែងShow GL និងតារាប្រុសស្រីល្បីឈ្មោះយ៉ាងច្រើនកុះករ។ នេះជាលើកទី២ហើយ របស់គ្រួសារតារាកម្ពុជាក្នុងការជួយដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមឲ្យទទួលបានកញ្ចប់ឈាមពីការបរិច្ចាគតាំងពីដើមឆ្នាំ២០១៧នេះ។
កាលពីថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០១៧ តារាសិល្បៈរបស់គ្រួសារតារាកម្ពុជាប្រមូលបានឈាមរហូតដល់៧២០ប្លោក ហើយបើទោះជាការប្រគុំតន្ត្រីលើកនេះទទួលបានតិចជាងមុន ប៉ុន្តែប្រធានមជ្ឃមណ្ឌលជាតិផ្ដល់ឈាមបានអះអាងថាគឺជាជោគជ័យធំមួយ ដោយសារតែក្នុងទិវារអ្នកបរិច្ចាគឈាមពិភពលោកកាលពី១៤ មិថុនា ក្នុងឆ្នាំកន្លងទៅ គឺទទួលបានកញ្ចប់ឈាមបរិច្ចាគចំនួនតិចជាងនេះ៕
មតិយោបល់