ព័ត៌មានសិល្បៈ និងកម្សាន្ត

CN Blue បញ្ចប់​នូវ​ការផ្សព្វផ្សាយ​ហើយ

ផលិតកម្ម FNC ដែល​ជា​ផលិតកម្ម​មួយគ្រប់គ្រងទៅលើក្រុម CN Blue នៅពេល​ថ្មីៗ​​នេះបាន​ប្រកាស​ថា ក្រុម CN Blue បានបញ្ចប់នូវការផ្សព្វ​ផ្សាយរបស់ខ្លួននូវ​បទ ចម្រៀង “Ear Fun” ហើយសម្រាប់​សប្តាហ៍​នេះផង​ដែរ​ពួកគេ​នឹង​សម្តែងនូវបទ “Hey You” ដែល​ជា​ការ​អញ្ជើញ​របស់ស្ថានីយ​ទូរទស្សន៍ SBS ក្នុងកម្មវិធី “Ikigayo” នៅថ្ងៃទី ២២ ខែ ឧស​ភានេះ ។

សម្រាប់ក្រុម CN Blue នេះផង​ដែរ ពួកគេ​មាន​គម្រោង​ផ្តោតសំខាន់​ទៅលើ សកម្ម​ភាពបុគ្គល​របស់​ពួកគេ ដែល​នឹង​បញ្ចប់នូវ​ការផ្សព្វ​ផ្សាយ ។Minhyuk ហើយនឹង Jonghyun គឺ​ពួកគេ​ទាំង​ពី​ផ្តោត​លើ​កា​រ​ងារ​ក្នុរឿង បុរាណ ចំណែកឯ Jungshin គឺ​កា​រសិក្សា ហើយ​ Younghwa គឺយក​រយៈ​ពេល​ឈប់សម្រាក់​ ២ ខែ ទៅរៀបចំ​ក្រុម CN Blue របស់ពួក​គេ ​ហើយ​នឹ​ង​សិក្សា​ពី​តន្ត្រី​សម្រាប់​ចេញ​នូវ​បទ វ៉ុល​ក្រោយៗ៕

ប្រែ​សម្រួល​ដោយ៖ បុរ​សដំណឹង

មតិយោបល់