ព័ត៌មានសិល្បៈ និងកម្សាន្ត

សម្លរព្រូង របស់ជនជាតិព្នងនៅមណ្ឌលគិរី

ភ្នំពេញៈ សម្លរព្រូង គឺជាសម្លរ មួយប្រភេទរបស់ជនជាតិព្នង ឬជនជាតិភាគតិច នៅខេត្តមណ្ឌលគិរី ដោយការដាំស្លរ នៅតែប្រកាន់ទំនៀមទំលាប់ប្រពៃណី ដដែលបន្តិច តែប្រែក្លាយពីឆ្នាំង ឬស្ស៊ី ជំនួសវិញ ដោយឆ្នាំងដែក ឬដេរ៉ា ដែលមានរូបរាង និងសណ្ឋាន ដូចទៅនឹងបំពង់ឬស្ស៊ីដដែល ។

គ្រាន់តែ ឭថា សម្លរព្រូង ប្រិយមិត្តមួយចំនួនច្បាស់ ណាស់ ពិតជាឆ្ងល់ថា សម្លរនេះ គេស្លរ យ៉ាងម៉េចទៅ និងផ្សំឡើង ពីអ្វីខ្លះ ?
បើតាម អ្នកស្រី ការក្ស ជាជនជាតិព្នង បានប្រាប់ Post News ឲ្យដឹងថា សម្លរព្រូងនេះ យើងគ្រាន់តែយក ត្រប់ ដាក់ក្នុងបំពង់ ដែក មានទឹក រួចដុតភ្លើងជុំវិញ ឲ្យត្រប់នោះ ឆ្អិន រួចដាក់ ឈាមសត្វ ឬស្បែកសត្វ ដែលទុកក្នុងបំពង់ឬស្ស៊ី រាប់ខែ រាប់ឆ្នាំ នោះជាការស្រេច។

អ្នកស្រី ការក្ស បានអះអាងថា ដើមឡើយ ក្នុងអំបូរជនជាតិព្នង គេមិនដែលប្រើប្រាស់ ឆ្នាំងដែក ដែលមានរាងដូចបំពង់នោះទេ គឺការដាំស្លរ ប្រើប្រាស់បំពង់ឬស្ស៊ី ស្រស់ ទើបវាឆ្ងុយឆ្ងាញ់ តែបំពង់ឬស្ស៊ី នេះប្រើបានតែ ១ដងទៅ ២ដង ឆេះដាច់អស់ ចឹង ឃើញ គេលក់ឆ្នាំង ដែកដូចបំពង់ឬស្សី ក៏ទិញមកប្រើទៅ តែការដាំស្លរមិនឆ្ងាញ់ ដូចការប្រើប្រាស់ របស់ ធម្មជាតិនោះទេ៕

dig
dig
dig
dig
dig
dig
IMG_1781

ទស្សនាវីដេអូ ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=Q7_qidILB8Q
 

មតិយោបល់