ព័ត៌មានជាតិ

Samsung បញ្ចប់ការផលិត Galaxy Tab 2 បែរបង្កើត quad-core CPU

ក្រុមហ៊ុន Samsung បានបង្ហាញនូវ Galaxy Tab 2 10.1 ក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទពិភពលោក នៅឯទីក្រុងបាសេឡូ​ណា វាដូចជាមិនមែនជាប្រភេទTablet ដែលមនុស្សគ្រប់គ្នាកំពុងទទឹងរង់ចាំនោះទេ ហើយវា មិនមានអ្វីខុសគ្នាជាមួយនឹង Galaxy Tab 10.1ដំបូងនោះទេ ដូចនេះហើយក្រុមហ៊ុន ប្រហែលជាអាចបន្ថែម quad-core Qualcomm processor វិញ ហើយTabletថ្មីនេះ មានឈ្មោះថា Espresso ។ប្រភពព័ត៌មាន​ពីគេហទំព័រ Net Book News កាលពីថ្ងៃពុធខែ​មេសាបានឲ្យដឹងថា ក្រុមហ៊ុន Samsungមានទីតាំងនៅកូរ៉េ បានប្រកាសបញ្ចប់​ការផលិត Galaxy Tab 2 10.1 បែរទៅផ្តោតសំខាន់លើការ Upgrade ទៅ quad-core processor វិញ ឲ្យក្លាយទៅ ជាTabletថ្មីមួយទៀតសម្រាប់​កាលបរិច្ឆេទលក់ដំបូង​បំផុតគឺនៅថ្ងៃទី ៤ខែឩសភាខាងមុខ ប៉ុន្តែត្រូវប្តូរមក នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១២វិញ ក្នុងតម្លៃ ៣៩៩,៩៩ដុល្លារអាមេរិក ប៉ុន្តែវាមិន ទាន់ប្រាកដថា កាលបរិច្ឆេទនេះ ​នឹង​ដូច​អ្វី​ដែល​បាន​គ្រោង​ទុកនោះ​ទេ។

រីឯរបាយការណ៍ថ្មីមួយទៀតបានឲ្យដឹងថា Galaxy Note 10.1 ក៏ប្រហែលជាត្រូវពន្យា ពេលចេញលក់ផងដែរ ដើម្បីទុកពេលឲ្យ Samsung ធ្វើការកែប្រែនូវឧបករណ៍នេះបន្ត​ទៅ​ទៀត៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

 

 

មតិយោបល់