តារាចម្រៀងដ៏មានអំណាចនៃ KBS របស់រឿង Love Rain លោក Jang Geun Suk នាពេលថ្មីៗនេះតារារូបនេះ បានជួបនូវឧបទេ្ទវហេតុគ្រោះថ្នាក់ចរាចរ នៅឯ Gyeonggi-do Yeoju ។
តាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា Geun Suk ហើយនឹងអ្នកគ្រប់គ្រងរបស់គាត់បានវិលត្រលប់ពីទស្សនានៃរឿង Love Rain នៅឯ Mangsang Beach ហើយពួកគេទាំងពីនាក់វិលត្រលប់មកសេអ៊ូលវិញតែជួបនូវគ្រោះថ្នាក់នេះតែម្តងទៅ ។
ការធ្វើដំណើរនេះ នៅលើផ្លូវធំ ហើយអ្នកគ្រប់របស់តារារូបនេះបាននិយាយថា ការធ្វើដំណើរនេះដោយសារតែមានអារម្មណ៍ងងុយគេងហើយទៅបុកប៉ះនឹងបង្កាន់ដៃស្ពាន ដែលបណ្តាលឲ្យ Geun Suk ទទួលរងនូវគ្រោះថ្នាក់ដងខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះ ។ គាត់បានបន្តទៀតថា វាជាសំណាងល្អហើយដែលមិនគ្រោះថ្នាក់ដល់អាយុជីវិត ៕

ប្រែសម្រួលដោយ៖បុរសដំណឹង
មតិយោបល់