តាកែវ: លោក ទិត្យ វិច្ឆកា ជាតារាចម្រៀងសម្លេងស្អក ដ៍ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មរ៉ក់ (Rock Production) ដែលធ្លាប់មានភាពលេចធ្លោ ក្នុងវិស័យសិល្បៈខ្មែរ ខាងផលិតចម្រៀងដោយស្នាដៃកូនខ្មែរ១០០ភាគរយ បានជួយសង់ផ្ទះ មួយខ្នង និងផ្តល់ថវិកាដែលបានពីប្រាក់ខែរបស់លោក មួយចំនួន ជូនលោកយាយ សាន់ តៅ ដែលខ្វិន ជ្រកក្នុងខ្ទមបែកបាក់ ទំហំប្រមាណ២ម៉ែត្របួនជ្រុង។
គួររំឭកដែលថា លោកយាយសាន់ តៅ វ័យ៨៣ឆ្នាំស្នាក់ក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន មានកូន៣នាក់ (ស្រី២ប្រុស១) កូនប្រុស លោកយាយ ពិការជើងនិងភ្នែក តាំងពីកំណើត ចំណែកលោកយាយ សាន់ តៅ មានជំងឺប្រចាំកាយ (ក្វិន)។
លោក ទិត្យ វិច្ឆកា បានប្រាប់ Post News ទាំងខ្តុកខ្តួលថា លោកមានក្តីសង្វេក លោកយាយកំសត់ជាខ្លាំង នៅពេលដែលលោក បានមកជួយលោកយាយដោយផ្ទាល់ ក្រោយពីលោកទទួលបានព័ត៌មានពីទំព័រហេ្វសបុក Post News Media ដែលធ្វើការផ្សព្វផ្សាយចាប់តាំងពី ថ្ងៃទី១ ឧសភា។
ដោយឃើញពីស្ថានភាពយ៉ាងលំបាកពីការរស់នៅរបស់លោកយាយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ លោក ទិត្យ វិច្ឆកា សម្រេចជួយសង់ផ្ទះថ្មីមួយខ្នង ដល់លោកយាយ និងឧបត្ភម ថវិកា៥០ដុល្លា និងសម្ភាៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត៕
មតិយោបល់