ព័ត៌មានសិល្បៈ និងកម្សាន្ត

4minute ព្រួយ​បារម្ភ​ពីការ​សម្តែង​របស់​ពួក​គេ​នៅ​ព្រ​លាន​​យន្ត​ហោះ​

សមា​ជិក​នៃក្រុម 4 Minute បាន​និយាយថា ពួក​នាង​បារម្ភ​ពី​ការ​សម្តែង​​ Show នៅ ប្រលាន​យន្ត​ហោះ ​សម្រាប់ពួកនឹង សម្តែង​បន្ត​ផ្ទាល់​ឲ្យ​ YNT”Issue & People” ។

នៅពេល​ដែល​សួរនាង នៅ​ទីប្រលានយន្តហោះ សមាជិក Kwon So Hyun បាន​និយាយថា “វា​ជា​រឿង​អតីតកាលទេ ហើយ​វា​មិនពិត​ទេ​ដែលខ្ញុំ​បារម្ភនូវការ​សម្តែងនោះ” ។ ទោះបី​ជា​យ៉ាង​នេះក្តី​នៅថ្ងៃ​សម្តែង​នេះ​ខ្ញុំ​មានការ​ប្រុង​ប្រយ័ត្ន​ តាំង​ពីឈាន​ជើង​ចូល​ក្នុងព្រលានយន្ត​ ក្នុងការ​សម្តែង​នូវ Show នេះ ​​ចំពោះ​អ្នក​ដែលរងចាំថត​នូវ​រូប ។

នៅក្នុងលក្ខណ​នេះ​នាង​មាន​សួ​រ​បញ្ច្រាស​មកវិញថា “ខ្ញុំ​លឺថាពួក​គេ​ឧបត្ថម្ភ​​សម្លៀក​បំពាក់​ជា​ច្រើន​សម្រាប់​តារាល្បី តើវា​ពិត​ដែរ​ឬទេ?” ចម្លើយ​ឆ្លើយតប​នឹ​ង​សំនួរនេះ អ្នក​ដឹកនាំ Nam Ji Hyun បាន​​និយាយថា “យើ​ង​ធ្វើ​ការ​ហោះ​ហើរតាំង​ពី ប្រេស៊ីល យើ​ង​ចង់​ស្លៀក​ពាក់​សម្លៀក​បំពាក់​ដែល​មាន​​ផា​សុ​ក​ភាព ដូចគ្នា​ផង​ដែរ យើង​គិត​ចំពោះរូបថត​ដែលអ្នកសារព័ត៌មានថត យើង​មិន​អាច​ស្លៀក​ពាក់ស្អាត​បាត់​នោះទេ វា​ជាការពិត​ណាស់​យើងត្រូវ​តែ​មាន​អ្នក​ឧបត្ថម្ភ ហេតុ​ដូច្នេះ​យើង​មិនអា​ច​អត់សម្លៀក​បំ​ពាក់​នោះទេ ” ។

គួរ​បញ្ជាក់ផងដែរថា សម្រាប់ ក្រុម 4minute នា​ពេលថ្មីនេះ​​បាន​វិលត្រលប់​មកវិញ​បន្ទាប់​ពី​បាត់មុខ​មួយឆ្នាំជាមួយនឹង Mini Album របស់ពួកគេ”Volum Up” ហើយ​ពួក​គេ​កំពុងតែ​ជាប់ដៃ​រវល់នឹង​ការ​ផ្សព្វផ្សាយ​នូវ Album នេះ​ដែរ ៕

ប្រែ​សម្រួលដោយ៖ បុរស​ដំណឹង

មតិយោបល់