ភ្នំពេញ៖ រាត្រីថ្ងៃទី ១៧ ខែសីហានេះ នៅលើ Wall Post ហ្វេសប៊ុក របស់កវីនិពន្ធ សុខ ចាន់ផល គេឃើញនូវ ការបង្ហោះពាក្យពេចន៍ប្លែកៗ សឹងតែមិនគួរឲ្យជឿ នោះគឺពាក្យរិះគន់ទៅលើ រឿងខ្នាតអន្តរជាតិ ដែលជារឿងរបស់ខ្មែរ ចំណាយទុនរាប់សិបលានដុល្លារ ។
កវីនិពន្ធវ័យក្មេង របស់ហង្សមាស សុខ ចាន់ផល ដែលធ្លាប់តែ បញ្ចេញបញ្ចូលមនោសញ្ចេតនា តាមរយៈទំនុកច្រៀងរបស់ខ្លួន បានធ្វើឲ្យមនុស្សជាច្រើន នឹកស្មានមិនដល់ ថាកវីរូបនេះ ហានរិះគន់ទៅលើ រឿង “ស្បែកគង់” ដែលជារឿងខ្មែរខ្នាតធំលំដាប់អន្តរជាតិ និង ធ្វើឲ្យអ្នកគាំទ្រ និងមិត្តភក្តិរបស់គាត់ មួយចំនួនគាំទ្រ និងលើកហេតុផលរបស់ខ្លួនដែលចូលចិត្តរឿងផ្សេងៗ ក្រៅពីរឿង ខាងលើ ដែលមានចំណុចអាសអាភាសច្រើន ។
នៅលើ Wall Post ហ្វេសប៊ុករបស់កវិនិពន្ធ សុខ ចាន់ផល បានសរសេរ ថា “ចង់និយាយបន្តិច កុំគិតថាខ្ញុំជាអ្នកក្នុងសិល្បៈអី រឿងស្បែកគង់ អាសអាភាសអត់ទំនង! រឿងគ្រាប់ពេជ្រ នៅតែជារឿងខ្មែរដែលខ្ញុំចូលចិត្តជាងគេ” ។ ប្រយោគមួយឃ្លានេះ មិនបានលាក់បាំង អ្វីឡើយ ដោយបើកចំហរ ការរិះគន់ទៅលើ” រឿងស្បែកគង់ ” និង គាំទ្រទៅលើ “រឿងគ្រាប់ពេជ្រ “ ។ក្នុងឃ្លានេះបញ្ជាក់យ៉ាងច្បាស់ថា មូលហេតុដែលធ្វើឲ្យ សុខ ចាន់ផល រិះគន់លើរឿងមួយនេះ ដោយសារតែ ក្នុងសាច់រឿងសម្បូរទៅដោយ ឈុតអាសអាភាស អត់ទំនង ខណៈដែលប្រពៃណីខ្មែរ ខុសពីសាសគេនោះ ។
បញ្ជាក់ផងដែរថា “រឿងស្បែកគង់” ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជន មុនចេញផ្សាយជាសាធារណៈ ដោយសារតែរឿងមួយនេះ តួស្រី កញ្ញា ឌុច លីដា ហានថតស្រាតល្វែងលើ មុខតួប្រុស អ៊ុន សុធា ក្នុងតម្លៃ ខ្លួនខ្ពស់ កប់ពពក ៕
មតិយោបល់