Rafael Nadal កីឡាករវាយតិន្នីសលំដាប់ទីពីរពិភពលោក បានក្លាយជាកីឡាករ ទីមួយដែលបានឈ្នះជើងឯកពីរកម្មវិធីផ្សេងគ្នា 7 ដងដូចគ្នា កាលពីថ្ងៃអាទិត្យកន្លងទៅនេះបានយក ឈ្នះមិត្តរួមជាតិអេស្ប៉ាញ David Ferrer ក្លាយជាជើងឯក Barcelona Open។
ការយកឈ្នះ David Ferrer នៅវគ្គផ្តាច់ព្រ័ត្រនោះមិនងាយស្រួលឡើយពោលទៅគឺ បញ្ចប់ដោយលទ្ធផល 2 set 0, 7-6 និង 7-5 ដែលទាំងពីរsetនេះពោរពេញទៅដោយភាពតានតឹង។ សម្រាប់ Barcelona Open នេះជាជើងឯកទី 7 សំរាប់ Nadal ដែលគេបានគ្រងជាមួយនឹងប្រវត្តិឈ្នះ 34 ប្រកួតជាប់គ្នាក្នុងកម្មវិធីនេះ ហើយថ្មីៗនេះគេក៏បានគ្រងជើងឯក Monte Carlo Master ផងដែរដែលជាពានរង្វាន់ទី 8 នៃកម្មវិធី Monte Carlo អាចនិយាយបានថា Rafael Nadal ជាស្តេចនៅលើទីលានដីឥដ្ឋ។
សរុបជើងឯកសម្រាប់ Nadal រហូតមកដល់ពេលនេះ គេបានឈ្នះជើងឯករហូតដល់ 48 ពានរង្វាន់ផ្សេងគ្នា ក្នុងនោះជើងឯកនៅលើទីលានដីឥដ្ឋ 34 ពានរង្វាន់។ Rafael Nadal បានចូលប្រកួត ATP Tour ដំបូងនៅ ថ្ងៃទី15 ខែមេសា ឆ្នាំ2002 ក្នុងកម្មវិធី Mallorca Open ហើយនៅពេលនេះគេកំពុងតាមពីក្រោយកីឡាករ Thomas Muster ដែលឈ្នះជើងឯកនៅលើទីលានដីឥដ្ឋ 40 លើក និងលេខមួយកីឡាករ Guillermo Vilas ឈ្នះចំនួន 45 លើក ខណៈដែល Nadal ឈ្នះចំនួន 34 លើកនោះ៕
ប្រែសម្រួលដោយ៖ ដំណឹងថ្មី
មតិយោបល់