ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan របស់សុគន្ធកញ្ញា ប្រាប់គេហទំព័រដំណឹងថា…

យុវជន​ម្នាក់​ដែលធ្លាប់គាំទ្រ​ សុគន្ធកញ្ញា​ រាល់​ពេលដែលតារាស្រី​ល្បីឈ្មោះហូរហៀរមួយនេះឡើង​ឆាក​ម្តងៗ​តែង​តែមានវត្តមានរបស់ Fan ពួកគេ និង យុវជន​ម្នាក់នេះ ។

បង​ខាង​គេហទំព័រ ដំណឹង មែន ខ្ញុំ​គឺ​ជា​ Fan របស់បង សុគន្ធកញ្ញា ខ្ញុំចង់ប្រាប់បងថា “នៅថ្ងៃទី ៦ ខែ មិថុនា នេះ បងកញ្ញានឹងឡើង​ប្រគុំ​តន្រ្តីនៅស្ថានីយទូរទស្សន៍ ហង្សមាស HD ក្នុងកម្មវិធី តន្រ្តីពិសេស” ។​ហេតុ​ដូច្នេះ​សូមបង​ជួយ​ចុះផ្សាយ​ផង​សម្រាប់ព័ត៌មាននេះ អរគុណទុកជាមុនណាបង ទាំងនេះ​គឺ​ជា​សម្តី​ដែល​ Fan របស់ សុគន្ធកញ្ញា ប្រាប់​ដល់គេហទំព័រ ដំណឹង សូមមិនបញ្ចេញឈ្មោះ។

គួរ​បញ្ជាក់ផងដែរថា មកទល់​នឹង​ឆ្នាំ ២០១២ នេះ​មិនទាន់មានតារាស្រីណា​អាច​ដណ្តើមនូវ​ប្រជា​ប្រិយ​ភាពហូរហៀរ​របស់​តារាស្រីរូបនេះឡើយ រួមទាំង​តារាស្រីរួមទ្រនំមាន កញ្ញា ពេជ្រ សោភា ឈិត សុវណ្ណា បញ្ញា ទេព បូព្រឹក្ស យក់ ថិត​រដ្ឋា ជាដើម ៕

តើ​ វត្តមានរបស់ សុគន្ធកញ្ញា នៅថ្ងៃទី ៦ ខែ មិថុនា នេះនឹង​កក្រើកឆាកយ៉ាងណានោះ សូមតាមដាន​ទាំងអស់គ្នាណា ?

អត្ថបទដោយ៖​បុរសដំណឹង

មតិយោបល់