ព័ត៌មានសិល្បៈ និងកម្សាន្ត

ពីង រ៉ូហ្សា កាន់តែស្រស់ស្អាត ក្រោយប្រកាសជំហរឈប់ថតកុន

ប្រមាណមួយឆ្នាំមកហើយ ដែលតារាសម្ដែងឡើងកូដ កញ្ញា ពីង រ៉ូហ្សា ដាច់ឆ្ងាយពីការសម្ដែងភាពយន្ត បន្ទាប់ពីកញ្ញា ជក់សូរនឹងការងារសប្បុរសធម៍ ថតស្ពត និងពិធីការិនី។ អ្វីដែលកត់សម្គាល់ គឺនាងកាន់តែស្រស់ស្អាត និងមានសាច់ឈាមភ្លឺថ្លា ស្របគ្នាដែលភាពហុឺហាឡូយឆាយ ក៏ជាទីចាប់អារម្មណ៍មួយផ្នែក។

ក្នុងពិធីខួបកំណើតអ្នកនាង លី ម៉ារីណា កាលពីថ្ងៃទី២៦ ឧសភា តារាសម្ដែងកញ្ញា ពីង រ៉ូហ្សា បានបង្ហាញខ្លួនជាមួយនឹងសម្រស់ លូយឆាយគួរអោយសរសើរ។ កញ្ញាមុនត្រឹមតែមានសាច់ឈាម ទ្រលុកទ្រលន់ និងសាច់ឈាមភ្លឺថ្លាជាងមុនប៉ុណ្ណោះទេ សូម្បីតែសម្រស់ក៏មើលទៅផូរផង់ និងក្មេងជាងវ័យផងដែរ។ កញ្ញា បញ្ជាក់ថា ហេតុផលនាងមានសម្រស់ភ្លឺថ្លាជាងមុន គឺមិនមែនដោយសារតែសំងំទៅកែសម្រស់នោះទេ ប៉ុន្តែគឺបណ្ដាលមកពីផ្អាកទទួលថតកុនប្រមាណមួយឆ្នាំ ដែលធ្វើអោយនាងមិនសូវប្រឈមនឹងកម្ដៅថ្ងៃ។ កញ្ញាថា នឹងនៅបន្តផ្អាកទទួលការថតកុន ស្របគ្នាដែលនាង ក៏មានការងារផ្ទាល់ខ្លួន ដែលមិនសូវមានពេលទទួលថតផង។

យ៉ាងណាមិញ កញ្ញានៅតែទទួលថតកម្មវិធីទូរទស្សន៍ និងទទួលការងារពិធីការិនីនៅក្នុងទីម្លប់ដដែល ដើម្បីកុំអោយមហាជនភ្លេចមុខ។ កញ្ញាថា ខ្លួនបានសម្ដែងច្រើនរឿងមុនពេលបាត់មុខ ដូចជារឿង “ណារ៉ូសសុម៉ាលី” រឿង”ទឹកភ្នែកព្រោះសម្រស់” រឿង”ម្ចាស់ចម្ការ” រឿង”ដីបំណះថ្មី” និងរឿងជាច្រើនទៀត។

ពីង រ៉ូហ្សា បន្តថាកញ្ញា មិនចោលសិល្បៈនោះទេ ដោយគ្រាន់តែទទួលតែការងារណា ដែលកញ្ញាអាចទៅរួច ចំណែកសកម្មភាពសប្បុរសធម៍ និងការងារសង្គម គឺនឹងធ្វើអោយកាន់ច្រើនជាជំនួសវិញ៕

មតិយោបល់