(ភ្នំពេញ)៖ ពិតណាស់ ក្រោយពេលបែកធ្លាយរូបភាព ក្នុងថ្ងៃភ្ជាប់ពាក្យរួចមក អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាចង់ដឹងចង់ឮយ៉ាងខ្លាំង ពីប្រវត្តិរបស់គូដណ្តឹងរបស់ លោក ឌួង ឆាយ ជាខ្លាំង ព្រោះមើលទៅ រូបនាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតដូចបវរកញ្ញានោះឡើយ សូម្បីតែការរៀបចំខ្លួន ស្លៀកពាក់ក៏មើលទៅ ពិតជាថ្លៃថ្នូរ ហេតុនេះហើយ ទើបមហាជនគិតថា រូបនាងប្រហែលមកពីគ្រួសារអភិជនហើយ។
យ៉ាងណាមិញ តាមការពិតនោះ គូដណ្តឹងរបស់លោក ឌួង ឆាយ ដែលម្តាយជាអ្នកផ្សំផ្គុំនេះ ត្រូវជាសាច់ថ្លៃរបស់បងប្អូនថ្លៃរបស់ខ្លួនផងដែរ មិនមែនអ្នកឆ្ងាយនោះឡើយ មិនតែប៉ុណ្ណោះ គ្រួសារខាងស្រីក៏មិនមែនជា ត្រកូឡអភិជនអ្វីនោះឡើយ ប៉ុន្តែ ក៏ត្រូវគេស្គាល់ថា ជាគ្រួសារអ្នកមានស្តុកស្តម្ភមួយផងដែរ។
ជាក់ស្តែង គ្រួសាររូបនាង ជាអ្នកលក់មាស-ប្លាទីន នៅក្នុងផ្សារចំបក់ ឈៀងសាលាស្រុកបាទី ក្នុងខេត្តតាកែវ លើសពីនេះទៅទៀត ក៏នៅហ្គារ៉ាសសាំងផ្ទាល់ខ្លួនផងដែរ៕









មតិយោបល់