ព័ត៌មានសិល្បៈ និងកម្សាន្ត

ហែកបេះ​ដូង​នៅតែ​ពិរោះ​ទៀត!!!

បទ​ចម្រៀងដែលច្រៀង​ដោយ កំពូលតារាចម្រៀង​ព្រាប សុវត្តិ​មានច្រើ​ន​បទ​ណាស់​ដែលសុទ្ធ​សឹង​តែ​ជា​ចម្រៀង​ពិរោះ និង​មនោសញ្ចេតនា​ពិត​ដែលរំលេចសម្លេ​ង​តាមពាក្យពេចន៍​ចេញ​ពីគំនិតនិង​ស្នាដៃ​របស់កវី​និពន្ធខ្មែរ ។​

នៅពេលដែល​ប្រិយមិត្ត​នឃើញ​នូវ​ពាក្យថា “ហែកបេះ​ដូង” នោះ​ពិត​ជា​នឹក​គិត​នឹក​ចម្រៀ​ង​មួយបទ ក្រោមចំណង​ជើងថា ហែកបេះដូង ដែលច្រៀងដោយ​ កំពូល​តារាចម្រៀងប្រចាំ​ផលិតកម្ម​ហង្ស​មាស​ លោក ព្រាប សុវត្តិ កាលពីប៉ុន្មាន​ឆ្នាំ​ កន្លងទៅ ដែល​ច្រៀងដោយ​ តារាសម្លេង​មាស​ស្រួយ​ស្រើបដូច​សារិកាគឺ​អ្នកស្រី ហ៊ឹម ស៊ិវន ។

គួរ​បញ្ជាក់ផងដែរ​មក​ទល់​នឹង​ឆ្នាំថ្មី ២០១២ នេះ​មិនទាន់មានតារាចម្រៀង​ស្រករ​ក្រោយណា​អាច​បំបែក​នូវ​ភាពល្បីល្បាញរបស់តារា​ដែលមានវ័យ​ជាង ៤០ ឆ្នាំនេះទេ។ មួយទស្សវត្យ​ជាង​ហើយ​ជ្រកក្រោម​ទ្រនំ​ធំ និង​ភាពល្បីល្បាញរន្ទឺ​ពី​ក្រុង​ ដល់ចម្ការ គេ​ទើបតែ​ឃើញ​វត្ត​មាន​តារា​ចម្រៀងខេមរៈ​សិរីមន្ត​ ដែល​ជា​ពន្លក​ស្រករ​ក្រោយលោកព្រាប សុវត្តិ អាច​នឹងប្រដំប្រសង នឹង​តារាចម្រៀង​វ័យ ជាង ៤០ ឆ្នាំ រូបនេះ ៕

អត្ថបទដោយ៖​បុរស​ដំណឹង

មតិយោបល់