ឲ្យខ្ញុំធ្វើម្តេចទៅ ? ឬចង់ឲ្យរូបខ្ញុំនេះទទួលយកនូវភាពឈឺចាប់នេះ? ទេ! បើនៅតែយ៉ាងនេះវាពិតជាឈឺចាប់ណាស់ ម្នាក់ស្ទើរស្លាប់ម្នាក់ស្ទើររស់ ព្រោះតែពាក្យថារងចាំនេះ ចាំនៅតែចាំ អ្នកចាំទទួលនូវទុក តែអ្នកឲ្យគេចាំក៏ឈឺមិនតិចដែរ ។តើស្នេហានេះទៅជាយ៉ាងណាទៅ ?
ខ្ញុំបាទ រិទ្ធ សុវណ្ណដា ជាបុគ្គលិកក្នុងស្ថាប័នឯកជនមួយកន្លែង សូមលាលាតត្រដាងនូវទុក្ខកង្វល់ដ៏ខ្មៅវក់ស្ថិតក្នុងចិត្តដែលដើរមិនទល់ទីដែលចង់ទៅ ។គេហទំព័រដំណឹង អើយ សូមអរគុណទុកជាមុនហើយដែលបង្កើតឡើងនូវ ទំព័រ វិបត្តិស្នេហ៍នេះឡើង ។
រយៈពេលជិត ៣ ឆ្នាំ ហើយដែលរឿងនេះនៅតែមានភាពស្មុគស្មាញទៅមិនដល់គោលដៅ តែអ្វី ទាំងនេះគឺមានឧបសគ្គតិចតូច ទី មួយគឺថវិកា គេថាថវិកាមិនសំខាន់ទេជារបស់ក្រៅខ្លួន តែ ស្នេហាជាច្រើនណាស់ដែលចាញ់នឹងទំហំទឹកប្រាក់នេះ អាចនិយាយថាវាជារនាំងមួយដ៏ធំរារាំងនៃក្តីស្នេហាមួយនេះ ទោះបីជាខ្ញុំមានការមែនពិត តែថវិកាទាំងនោះស្ទើរតែចិញ្ចឹមជីវិតមួយរបស់ខ្ញុំមិនរស់ផងតើឲ្យខ្ញុំទៅចិញ្ចឹមគេនោះវាទៅមិនរួចទេ ។ទី២ គឺយើងទាំងពីមានចិត្តស្មោះនឹងគ្មា តែអ្វីដែលសំខាន់បង្កជាជម្លោះនោះគឺខ្ញុំបាទជាមនុស្សម្នាក់ដែលចូលចិត្តប្រចណ្ឌគេទោះបីជារយៈពេលចុងក្រោយខ្ញុំមិនសូវហារមាត់និយាយតែដួងចិត្តខ្ញុំដូចដើម មិនដែលអត់នឹកគិតថា Care គេនោះទេ តែមិនចង់ឲ្យនាងដឹងតែប៉ុណ្ណោះ ដោយមូលហេតុមួយគត់នោះគឺភាគច្រើនជម្លោះនេះកើតឡើងតែពីរឿងខ្ញុំ Care គេនេះឯង ។
ពេលខ្លះភាពផ្អែមល្អែម ពេលខ្លះភាពល្វីងចត់ ស្ទើរតែមិនចង់គិតទៅហើយ តែ អ្វីដែលប្លែកនោះគឺនាងមានចិត្តរឹងដូចថ្ម ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ខឹងនឹងចំណុចនេះ ពេលសួររកហេតុផលពេលខ្លះមិននិយាយប្រាប់នេះ ហើយជាដើមចមធ្វើឲ្យខ្ញុំបាទខឹងយ៉ាងខ្លាំង ។ ប្លែកមួយទៀតនោះគឺ ៣ ថ្ងៃចុងក្រោយនៅភ្នំពេញ(យើងទាំងពីរនៅឆ្ងាយពីគ្មារយៈពេល១ ឆ្នាំ ជាងហើយ) តែ ពេលវេលានៅឆ្ងាយពីគ្មាក្តីយើងតែងតែបានជួបគ្មាមួយខែ ម្តង ២ ខែ ម្តងជានិច្ចកាលមិនដែលខាន់ឡើយ ៣ ថ្ងៃនោះហើយដែលធ្វើឲ្យនាងលែងចង់តស៊ូជាមួយនឹខ្ញុំហើយ មែនហើយដល់ចំណុចនេះសារក្រោយវាពិតជាលំបាក់តែ ខ្ញុំដឹងថា គេកំពុងតែរៀនកាត់ចិត្តពីខ្ញុំ ណ្ហើយ! កាត់ចិត្តបានគួរតែកាត់ទៅ គ្មានលុយគឺ គ្មាននិស្ស័យចឹងហើយ ទំនាក់ទំនងចប់តាំងពី ៣ ថ្ងៃ បន្ទាប់ម្លេះ ព្រោះនាងលែងខលមកខ្ញុំ ខ្ញុំមិនមានលុយខលទៅនាងដូច្នេះប្រហែលជានិស្ស័យយើងលែងជាសង្សារហើយ មិត្តក៏មិនមែនដែរ ព្រោះអីខ្ញុំពិបាកធ្វើអារម្មណ៍ណាស់ស៊ូចិត្តនៅឆ្ងាយកុំឲ្យឃើញគ្មាប្រសើរជាង ។
នឹកដល់រឿង តស៊ូវាជារឿងជូរចត់ណាស់សម្រាប់ស្នេហាដំបូង ហាក់បីដូចជាញុំាអំពៅពីចុងដល់គល់ចឹងគ្មានរស់ជាតិសោះ តែដល់ចំណុចផ្អែមហើយមាត់នេះលែងបានឆីទៀត ពិតជាព្រហ្មលិខិតមកបំបែកមែនទេ ទេ!ទៅបន្តោសអីព្រហ្មលិខិតនោះមិនដឹងអីទេ ព្រហ្មលិខិតគឺយើងជាអ្នកកំណត់ ទេ ។ចប់ហើយ!ចប់ហើយ! មកដល់ចំណុចនេះហើយសង្ឈឹមថា នាងនឹងភ្លេចអ្វី ៗគ្រប់យ៉ាងហើយគិតថារូបខ្ញុំនេះនៅភពឆ្ងាយពីនាងទៅចុះ អរគុណណាស់រយៈពេលស្រលាញ់ខ្ញុំកន្លងមក នៅក្បែរខ្ញុំកន្លងមក ទោះបីជាខ្ញុំមិនអាចភ្លេចនាង តែសុខចិត្តកាត់ចិត្តដើម្បីគេ ស៊ូរស់ដើម្បីបៀមស្នេហ៍មួយនេះចុះ លាហើយ សំណាង ទឹកភ្នែកដូចគ្មាទេ ណាអូន…៕
ពីបុរសៈរិទ្ធ សុវណ្ណដា
មតិយោបល់