ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពស៊ីវិល័យ​ជាមួយនឹង​កាបូប Haute Hermès

ពិសេសទៀតហើយសម្រាប់សុភាពស្រ្តី​នា​ជំនាន់​ ស៊ីវិល័យនេះ​ គេហទំព័រ ដំណឹង​សូម​ណែនាំ​នូវម៉ូដែល​កាបូប​យូរដៃម្យ៉ាង​ដែល​សាកសម​នឹង​សុភាព​នារី​ចូលចិត្ត​នូវ​ភាពស៊ីវិល័យនោះគឺ​កាបូប Birkin របស់​ម៉ាក HERMÉS ត្រូវបាន​គេ​ស្គាល់​ថា​ជា​កាបូប​ដ៏​ថ្លៃ ប៉ុន្តែ​សម្រាប់​ម៉ូត​ថ្មី​ដែល​មាន​ពណ៌​ផ្កាកូលាប​និង​មាស​ស​នេះ​វិញ វា​មាន​តម្លៃ​ដល់​ទៅ ១,៥​លាន​អឺរ៉ូ ដែល​ប្រហែល​ស្មើនឹង ១,៩៨​លាន​ដុល្លារ​អាមេរិក​។​​វា​ត្រូវ​បាន​តុបតែង​ដោយ​ត្បូង​ពេជ្រ​មិនតិច​ជាង ២.៧១២​គ្រាប់ នោះទេ​។​

តើប៉ុណ្ណឹង​អាចត្រូវចិត្ត​ទេ ?

ប្រែសម្រួលដោយ៖​បុរស​ដំណឹង

មតិយោបល់