(បរទេស)៖ ម្ចាស់ពានរង្វាន់ Grammy Awards ស្រាប់តែដាច់ចិត្តទម្លាយថា នាងធ្លាប់មើលរឿងសិច តាំងពីអាយុ១១ឆ្នាំមកម្ល៉េះ ខណៈការមើលរឿងនេះទាំងវ័យក្មេង ត្រូវបាន Billie Eilish បញ្ជាក់ថា ធ្វើឲ្យជីវិតនាងមានភាពរញ៉េរញ៉ៃ ជាពិេសសពេលចាប់ផ្តើមមានទំនាក់ទំនងជាមួយបុរស។
តារាចម្រៀងអាមេរិកដែលទើបឈានចូលដល់វ័យ២០ឆ្នាំ បាននិយាយនៅក្នុងកម្មវិធី «The Howard Stern Show» ថា នាងគិតថា សិចគឺជារឿងអាម៉ាស់មួយ។ នាងធ្លាប់មានរឿងសិចជាច្រើនដង វាជាការពិត។ នាងចាប់ផ្តើមមើលរឿងនេះ នៅពេលដែលនាងមានអាយុ១១ឆ្នាំ…។
ម្ចាស់បទចម្រៀង «The Bad Guy» រូបនេះ បានបន្តថា ការមើលរឿងសិចទាំងវ័យក្មេង បានបំផ្លាញខួរក្បាលរបស់នាងជាខ្លាំង ដោយសារតែការគិតទៅលើរឿងមិនគួរគិត…។
តារាចម្រៀងស្រីរូបនេះ ត្រូវបានអ្នកនិយមតាមដានវិស័យចម្រៀងបរទេសដឹងថា មានភាពជោគជ័យលើវិស័យចម្រៀងយ៉ាងខ្លាំង ព្រោះនាងមានអាយុក្មេងប៉ុណ្ណោះ ប៉ុន្តែទទួលបានពានរង្វាន់ជាច្រើន តាមរយៈស្នាដៃរបស់នាង៕
មតិយោបល់