ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ថៃឲ្យសាស្ត្រាចារ្យខ្មែរមួយថ្ងៃ១០០ដុល្លារ បង្រៀនល្ខោនខោលដល់ពួកគេ

ភ្នំពេញៈ ទាក់ទិនរឿងថៃចង់យកល្ខោនខោល ដាក់ជាសម្បត្តិបេកភណ្ឌពិភពលោករបស់ពួកគេនោះ បានធ្វើឲ្យប្រជាជនកម្ពុជា ជាពិសេសអ្នកលេងហ្វេសប៊ុកតែម្តង បានសម្តែងនូវការខឹងសម្បារយ៉ាងខ្លាំង។

នៅមុននេះហ្វេសប៊ុកសិល្បៈកម្ពុជាបានបង្ហោះវីដេអូ និងសេរសេរថា “ពុទ្ធោជួយ Share ផង..! ថៃយកលុយទិញទឹកចិត្តសាស្រ្តាចារ្យសិល្បៈល្ខោនខោល និងរបាំខ្មែរក្នុងមួយថ្ងៃ100$ ដើម្បីឲ្យខ្មែរបង្ហាត់របាំល្ខោនខោល និងរបាំបុរាណ ដល់ប្រជាជនគេ! សូមបងប្អូនប្រជាជនខ្មែរចំណាយពេល១២នាទី ដើម្បីស្តាប់សាស្ត្រាចារ្យ គឺអ្នកគ្រូ សឺន សាម៉ាដឹកឆូ អាយុ៧៦ឆ្នាំរៀបរាប់ ដូចតទៅ”

តាមរយៈវីដេអូឃ្លិបនេះ សាស្រ្តាចារ្យសិល្បៈល្ខោនខោលអ្នកគ្រូ សឺន សាម៉ាដឹកឆូ បានប្រាប់ដល់តារាសម្តែង អ៊ឹម ជីវ៉ាថា “គេឲ្យខ្ញុំមួយថ្ងៃ១០០ដុល្លារ ព្រឹក៥០ ល្ងាច៥០”

ចង់ជ្រាបច្បាស់ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://youtu.be/Y7mp0l1q4Ig

photo_2016-06-07_15-10-40

មតិយោបល់