ព័ត៌មានសិល្បៈ និងកម្សាន្ត

CN Blue ជួប​ជា​មួយ​នឹង​ Fan​ ដើម្បី​​រី​អង្គៀស​វិភាគ​ទាន​​ជួយ​​ជន​​ក្រី​ក្រ​​នៅ​អា​ហ្វ្រិក​

កាល​ពីថ្ងៃទី ៥ ក្រុម​តារាចម្រៀង CN Blue បានជួបជាមួយនឹង Fan នៅក្នុងប្រទេសកូរ៉េ សម្រាប់ការ​ជួបនេះ ដែរ​ក៏​ដូចជា​ធ្វើការ​អប​អរនៅថ្ងៃទិវាកុមារ នៅក្នុងប្រទេសកូរ៉េ​ ។

នៅក្នុងព្រឹត្តិការណ៍​ដ៏​ពិសេសនេះ ក្រុម CN Blue បានស្នើរដល់​ Fan ឲ្យ​ចូលរួមវិភាគទាន​ជាមួយនឹង​ពួកគាត់ ដែលការ​វិភាគទា​ននេះនឹងនាំជូនទៅដល់ជន​ក្រីក្រ​នៅ អាហ្រ្វិក ដែលជា​គម្រោងនឹងគំនិ​ត​របស់ក្រុមតារាចម្រៀង CN Blue ទាំង​មូល​។ ហើយ​ក្រុមតារាចម្រៀងនេះ​បាននិយាយថា ពួកគេ​នឹង​នាំ​ជូននូវអ្វី​ដែល​ជា​ពិសេសសម្រាប់ នឹង​មានអត្ថន័យជ្រាលជ្រៅ​សម្រាប់ Fan ផងដែរ។

តារាចម្រៀងរួមក្រុម Jung Yonghwa បាន​និយាយ​ទៅ Fan ក្នុងព្រឹត្តិការណ៍​នោះថា “ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយណាស់នៅពេល​ដែលជួប​ Fan ហើយពួកយើង​នឹងបង្ហាញនូវអ្វីដែលថ្មី នឹងសូមឲ្យ​ Fan ទាំងអស់បន្ត​នូវ​ការគាំទ្រ” ៕

ប្រែសម្រួលដោយ៖ បុរសដំណឹង

មតិយោបល់