កាលពីរាត្រីយម់មិញដែលជាម៉ោងក្នុងស្រុករបស់កម្ពុជា បិសាចក្រហម Man Utd ជួបការប្រកួតជាមួយនឹងក្រុមកីឡាករ Swansea ដែលជាការប្រកួតលើកទី ៣៧ របស់ខ្លួនក្នុងក្របខណ្ឌPremier League ។
សម្រាប់ការប្រកួតនេះដែរអ្វី ដែលបិសាចក្រហមគួរធ្វើនោះគឺ ការស្វែងរកគ្រាប់បាល់ឲ្យបានច្រើនដើម្បីយកទៅកាត់សេចក្តីជាមួយនឹង Man City ដែលកំពុងរងចាំក្នុងរាត្រីជាមួយគ្នា ។ការគិតប៉ង់របស់ក្រុមបិសាចក្រហមដែលដឹកនាំដោយលោក alex ferguson វាជាការពិបាកបំផុតសម្រាប់ក្រុមរបស់លោក ការវាយឆ្មក់ជាច្រើនលើកច្រើនសារតែ នៅ មិនទទួលបានដូចសមប្រកបឡើយ ។ទោះបីជាSwansea ជាក្រុមខ្សោយក្តី តែមិនអាចឲ្យ បិសាចក្រហម Man Utd រកគ្រាប់បាល់ដោយងាយឡើយ ។
លទ្ធផលក្រុមខ្លាំង បិសាចក្រហម Man Utd បានត្រឹមតែ ២ ទល់នឹង ០ ខណៈ Man City ២ ទល់នឹង០ ជាមួយនឹង Newcastle ។ក្តីរំពឹងរបស់ បិសាចក្រហម Man Utd ទៅលើ Newcastle ថានឹងអាចទប់ឬក៏វាយសង្គ្រប់លើ Man City តែការទប់នឹងវាយបកមិនសមបំណងដូចគ្មា ត្រូវបាន Man City បំប៉ោងសំណាញ់រហូតដល់ទៅ ២ គ្រាប់ ។
លទ្ធផលសម្រាប់ក្រុមខ្លាំងទាំងពីរ Man Utd ហើយនឹង Man City ទោះបីជាជាលទ្ធផល ២ ទល់នឹង ០ ហើយពិន្ទុស្មើគ្នាក្តី តែសម្រាប់ Man Utd ៣៧ ប្រកួតបំប៉ោងសំណាញ់បានត្រឹមតែ ៥៥ គ្រាប់មាន ៨៦ ពិន្ទុចំណែក Man City ៣៧ ក្រកួតដូចគ្មារកគ្រាប់បាល់បានរហូតដល់ទៅ ៦៣ នឹង៨៦ ពិន្ទុ ហេតុដូចនេះ សម្រាប់សប្តាហ៍ក្រោយដែលជាវេលាកាត់សេចក្តីនោះ Man Utd នឹងចាញ់ Man City ។
ការគិតប៉ង់របស់លោក Mancini ថានឹងលើកពាន់ជាលើកទី មួយរបស់ខ្លួន ពិតជាសមដូចនឹងការគិតមែន ។ចំណែក Man Utd មួយរយៈក្រោយមកនេះគេមិនទាក់សង្កេតថានឹងមានកីឡាករខ្សែប្រយុទ្ធ នឹងខ្សែបំរើណាមួយដែលខ្លាំងឡើយ បន្ទាប់ពីការចាក់ចេញរបស់ Roy នឹងកីឡាករផ្សេងទៀត ដែលធ្វើឲ្យក្រុមបិសាចក្រហមធ្លាក់កូដយ៉ាងនេះ ៕
អត្ថបទដោយ៖ បុរសដំណឹង
មតិយោបល់