តារាតួសិចរបស់ជប៉ុននាង Sora Aoi ក្នុងវ័យ ២៨ ឆ្នាំ នឹងចេញក៏ដូចជាក្លាយខ្លួនទៅជាតារាចម្រៀង របស់ជនជាតិជប៉ុន ។ យោងតាមប្រភពព័ត៌មានដែលតំណាងឲ្យពិភពតន្រ្តី”នាង Sora មិនត្រឹមតែជាតួសម្តែងប៉ុណ្ណោះទេ ហើយនាងក៏ជាតារាម៉ូដែលរបស់ជប៉ុនផងដែរ ”។ លើសពីការរំពឹងទុកនេះនាងនឹងចេញនូវបទចម្រៀងរបស់នាងក្នុងពេលឆាប់ៗនេះដែរ ការចេញបង្ហាញវត្តមានក្នុងពិភពសិល្បៈចម្រៀងនេះនឹងធ្វើឡើងនៅថ្ងៃទី៧ ខែ មិថុនានេះ ហើយនាងនឹងធ្វើការបង្ហាញនូវតន្រ្តីវីដេអូរបស់នាងនៅឯក្លិប IIsan យប់នេះផងដែរ ។
តារាវ័យ ២៨ ឆ្នាំរូបនេះចូលរួមរាំកម្សាន្តជាមួយនឹង ក្រុមរាំស្រី Love Cubic នៅក្នុងតន្រ្តីវីដេអូថ្មីរបស់នាងផងដេរ ។ជាច្រើនឆ្នាំមកនេះបើនិយាយពីក្រុមរាំ Love Cubic គឺទទួលបាននូវការគាំទ្រយ៉ាងច្រើនហូរហៀរ ដោយអមមកជាមួយនឹងសម្រស់ដែលបានផ្តល់ឲ្យពីធម្មជាតិ និងក្បាច់រាំប្លែកៗថ្មីៗ ដែលជាដើមហេតុធ្វើឲ្យក្រុមនេះទទួលបាននូវការគាំទ្រជាច្រើនឆ្នាំពី Fan ។
នៅក្នុងព្រឹត្តិការណ៍នោះដែរនាង Sora តារាសិច រូបនេះបានបញ្ចាក់នូវរឿងថ្មីដែលនាងថតផងដែរនោះគឺ “Vacance” ដែលថតពីឆ្នាំកន្លងទៅ ។លើសពីនេះ នាងបានចូលរួមសម្តែងរឿងភាគឲ្យទីក្រុងហុងកុង” Revenge, Crazy Love Story” កាលពីឆ្នាំ ២០១០ ។
គួរបញ្ចាក់ផងដែរថា ក្រៅពីតារាសម្តែង នាងគឺជារាម៉ូដែលនៃ អនឡាញហ្គាម “Dracona” ផងដែរ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់