ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡូ​រ៉ា​ម៉ម តារាចម្រៀង​សញ្ជាតិ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​ចេញ​បទ​ចម្រៀង​ថ្មី Meet Me in the Rain

​នៅ​ទី​នេះ​ដែរ គឺជា​ឈុត​ថត​ក្នុង​បទ​ចម្រៀង Meet Me in the Rain របស់​តារាចម្រៀង​សញ្ជាតិ​ខ្មែរ ឡូ​រ៉ា ម៉ម ដែល​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​
​បទ​ចម្រៀង​របស់ ឡូ​រ៉ា​ម៉ប ដែល​ទទួលបាន​ការគាំទ្រ មាន​បទ “​ផ្កា​ព្រហាម រីក​ពព្រាយ ” បទ “​បេះដូង​គ្មាន​កង្វល់​” និង​បទ “​ស្វា​រាំ​មុន​ឃី​ស​” ។ ឡូ​រ៉ា​ម៉ម ក៏​មាន​ក្រុម​តន្ត្រី​ផ្ទាល់ខ្លួន​ឈ្មោះថា ក្រុម​តន្ត្រី The Like Me’s ។ ក្រុម​តន្ត្រី​ចម្រៀង The Like Me’s ធ្លាប់បាន​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ ២០១២ ដែល​កាល​នោះ​គេ​ចាំបាន​ថា នាង​សម្តែង​នៅ ស៊ី​ធីអិន ។ ដោយឡែក​បទ​ចម្រៀង Meet Me in the Rain នេះដែរ ក៏​កំពុង​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងច្រើន​ផងដែរ ខណៈ​ដែល​បទ​ចម្រៀង​នេះ​បង្ហាញ​ជា​វីដេអូ​ផ្សព្វផ្សាយ​សាកល្បង ៕
Luramum
​ទស្សនា​បទ​ចម្រៀង​ដូចខាងក្រោម​នេះ​៖
​បទ Meet Me in the Rain ៖

បទ ផ្កា​ព្រហាម រីក​ពព្រាយ ៖

បទ បេះដូង​គ្មានកង្វល់​ ៖

បទ ស្វារាំមុនឃីស ៖

មតិយោបល់