ការបង្ហាញវត្តមានរបស់កំពូលតារាចម្រៀងស្រី Rihanna ជាលើកដំបូងនៅលើកំរាលព្រំក្រហម បានធ្វើឲ្យភ្ញាក់ផ្អើលទស្សនិកជនចិន ក្នុងទីក្រុង ប៉េកាំង ក្នុងកម្មវិធី បង្ហាញម៉ូដ Magnificent Gold ដែលតារាស្រីរូបនេះបានគ្រងឈុត ពណ៌មាស និង ម្កុដរាជនី ពណ៌មាស ក្រោយការច្នៃម៉ូដដោយផ្ទាល់របស់ អ្នកស្រី Guo Pei ដែលជាអ្នកច្នៃម៉ូដដ៏ល្បីរបស់ប្រទេសចិន ។
អ្នកស្រី Guo Pei បានបង្ហើបប្រាប់ពីការច្នៃម៉ូដ ឈុត របស់ Rihanna ថា ” ខ្ញុំបានគិតការរចនាច្នៃម៉ូដនេះឡើងជិតមួយទសវត្សរ៍មុន ហើយជំនួយការ បានប្រមូលគំនិតក្នុងការច្នៃម៉ូដមួយនេះឡើងវិញ ដែលជាឈុតកើតមានឡើងនៅក្នុងអំឡុងសង្គ្រាម មេទ័ពណាប៉ូឡេអុង។
សូមជម្រាបបន្ថែមថា ការរចនាម៉ូដឈុតទាំងអស់នៅក្នុងកម្មវីធីខាងលើ អ្នកច្នៃម៉ូដបានពោលថា គឺបានចំណាយពេលវេលា ៥ ម៉ឺនម៉ោង នឹងមានបុគ្គលិកជាជំនួយការឌីសាញម៉ូដ ដល់ទៅ ៥០០ នាក់ ឯណោះ ៕
មតិយោបល់