ព័ត៌មានសិល្បៈ និងកម្សាន្ត

លី តូវហួ បាន​បញ្ចប់សុបិន​ក្លាយ​ជា​ឪពុក​គេ​ហើយ

តារា​ចម្រៀង និង​សម្តែង លី តូវ​ហួ ​​និង​ប្រពន្ធនាង ការូ ឈូ កាលពីថ្ងៃ អង្គារ​កន្លងទៅនេះ បានផ្តល់​កំណើតឲ្យកូនស្រី ស្ថតិក្នុងឆ្នាំ​ រោង នៅឯ​ទីក្រុងហុងកុង ។

តារាដែលមានវ័យ ៥០ ឆ្នាំ ដែល​មាន​រហ័សនាមថា “Heavenly King”​ ​បានបញ្ចប់នូវ​សុបិ​ន​ជា​ឪពុករបស់គេ​ដោយពិត​ប្រាកដ​ហើយ ។

សម្រាប់​សុវត្តិភាព ម្តាយកូន​មកទល់នឹង​ពេលនេះ លោកលី តូវហួ និង​អ្នកគ្រប់គ្រង​របស់គាត់មិន​បាន​បញ្ជាក់​ព័ត៌មាន​ឡើយ ។

នៅ ខែ មិថុនា​ខាង​មុខនេះ លោក លី តូវ​ហួរ នឹង ឲ្យបព្វជិក​ប្រសិទ្ធនាមឈ្មោះ​ឲ្យ​កូន​ស្រី​របស់​គាត់ នាង Lau Wan Xin ។

ស្វាគមន៍ ពិភព​ថ្មី នាង Lau Wan Xin ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

មតិយោបល់