ព័ត៌មានសិល្បៈ និងកម្សាន្ត

ថាង​ចេង​នឹង​ត្រូវថត​សារជាថ្មីមែន !!!

​អ្នកដឹកនាំរឿង​ហូលីវ៉ូត លោក Jame Camron​ ប្រហែលជា​នឹង​បង្កើត​នូវ​រឿងបែប​ប្រលោមលោក​របស់ចិន Journey to the west ដែលនៅកម្ពុជា​យើង​ហៅថា ថាងចេងទៅចម្លងធម៌ លក្ខណៈ​ 3D សារជាថ្មី។

តារាសម្តែងចិន Zhang Jinlai ដែលជា​តារាដ៏មាន​ប្រជាប្រិយ​ភាព​តាមរយៈ​Monkey King ដែល​ជាសាច់​រឿងភាគ​ កាលពីឆ្នាំ ១៩៨០ ។តារារូប​នេះ បាននិយាយថា​គាត់នឹង​ធ្វើដំណើរ​ទៅ​សហរដ្ឋ​អា​មេរិកនៅខែ​បន្ទាប់ដើម្បីនិយាយ​ជាមួយ​នឹ​ងលោក Jame ​,Steven Spielberg ​ហើយ​នឹង​អ្នក​ដឹកនាំផ្សេង​​ទៀត ដើម្បី​ពិភាក្សា​ជា​គំនិតខ្លះៗ​លើសាច់រឿងនេះ​។

តារា​ដែល​មានវ័យ ៥៣ ឆ្នាំដែល​គេស្គាល់ថា Liu Xiao Ling Tong​ បាន​និយាយថា គាត់មានគម្រោងថត​​កុន​នេះ​សារ​ជាថ្មីសម្រាប់ឆ្នាំទី ៦ ហើយ​ប្រហែលត្រូវជួល​អ្នកនិពន្ធ​នៅ​អាមេរិក​ម​ក​កែ​ នូ​វសាច់រឿង ។គាត់បាន​បន្ត​ទៀត​ថា​គាត់នឹង​ថត​នូវសាច់រឿងនេះ ដោយយកចិត្ត​ទុក​ដាក់ ហើយសង្ឈឹម​ថា នឹង​បញ្ចប់នៅឆ្នាំ ២០១៣ ខាងមុខ នេះ ៕

ប្រែសម្រួលដោយ៖​បុរស​ដំណឹង

មតិយោបល់