ព័ត៌មានសិល្បៈ និងកម្សាន្ត

BoA មមារ​ញឹក​ពេក​ស្រក់​អស់ ១០ គីឡូ​ក្រាម

ម្តាយ​របស់​តារាចម្រៀង BoA បានបង្ហាញ​នូវ​ព័ត៌មានថា កូនស្រីរបស់គាត់បាន​ស្រក់ទម្ងន់អស់ ១០ គី​ឡូក្រាម កំឡុងពេលដែល​​មមារញឹក​ខ្លាំង​ក្នុងការផ្សព្វផ្សាយ​បទ​ចម្រៀង​នៅ​ប្រទេស​ជប៉ុន ។

ព័ត៌មាន​នេះ​លេច​ឡើង​នៅថ្ងៃទី ០៩ ខែ ឧសភា​ ឆ្នាំ ២០១២ របស់​ស្ថានីយទូរទស្សន៍ SBS​​ ក្នុងកម្មវិធី “One Night of TV Entertainment”​ ​ម្តាយ​របស់ BoA អ្នក​ស្រី Sung Young Ja បាន​និយាយថា “ខ្ញុំ​បាន​ទទួល​បាន​នូវ​បាច់ផ្កា​តាំងពី​ព្រឹកព្រលឹម នាង​សួរ តើ​ខ្ញុំតែង​តែល្អជាមួយម្តាយខ្ញុំឬ? តើ​ជំនួន​អ្វី​ដែល​ខ្ញុំ​គួរទិញ​នៅថ្ងៃនេះ ឬ​អាហារ​ពេល​ព្រឹក” ។

អ្នកស្រី Sung Young Ja បាន​បន្ត ទៀតថា កូនខ្ញុំ​ទើបតែ​មានវ័យ ១៦ ឆ្នាំទេ ហើ​យ​នាង​មាន​ភាព​នឿយ​ហត់​ណាស់ នាង​បាន​ទៅសម្រាក់ព្យាបាល​នៅមន្ទីរ​ពេទ្យ​អស់រយៈ​ពេល មួយសប្តាហ៍ ហើយនាង​បាត់បង់គីឡូ អស់ ១០ គីឡូក្រាម ទៀត​ ដែលស្មើ​នឹង ២២ ផោន ខ្ញុំ​យំ​នៅពេលដែលឮដំណឹង​នេះ ។

ខ្ញុំជឿថា កូនតូច​របស់ខ្ញុំនាង​គិត​ច្រើន ធំក្តីតូចក្តី នៅពេលដែលនាង​នៅឆ្ងាយ​ពី ឳពុកម្តាយ​នៅប្រទេស​ជប៉ុន អ្នកស្រី Sung Young ​Ja បាន​បន្ថែម​ទៀត​ដោយ​លាយ​ឡំ​នឹង​ទឹក​ភ្នែក”យើង​អរគុណ​ណាស់​សម្រាប់​ក្តីស្រលាញ់ពី​ទំហំបេះ ដូងរបស់នាង ដែល​យើង​មាន​ម្តាយ​ បងប្អូនស្រី ដែល​មាន​ទំនាក់​ទំនង​ល្អ​ហើយវា​ជា​ទំនាក់ទំនងមួយដែលផ្តល់នូវក្តី​ស្រលាញ់ចំពោះគ្នា” ៕

ប្រែសម្រួលដោយ៖​ បុរស​ដំណឹង

មតិយោបល់