ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

«Dynamite» របស់ BTS បានក្លាយជាវីដេអូចម្រៀង មានការទស្សនាខ្ទង់ពាន់លានដងលឿនបំផុតក្នុង YouTube

 

(កូរ៉េ)៖ បទ «Dynamite» របស់ក្រុមចម្រៀង BTS បានជាប់ជាវីដេអូចម្រៀង ដែលមានការចូលទស្សនាបាន ១.១ ពាន់លានដងបាន លឿនបំផុតក្នុង YouTube បន្ទាប់ពីវាត្រូវបានបញ្ចេញអស់រយៈពេលប្រមាណ ២៨៥ថ្ងៃ។

វីដេអូចម្រៀង បទ «Dynamite» បានបញ្ចេញជាផ្លូវការនៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ និងគិតត្រឹម ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានកើនចំនួនអ្នកចូលទស្សនាជាង១.១ ពានលានដង ក្នុង YouTube ដែលជាចំនួនមួយដ៏ច្រើនបំផុត និងកើនចំនួនចូលទស្សនាបានរហ័សបំផុតផងដែរ។

គេនៅចាំបានថា កន្លងមកក្រុម BTS ក៏ធ្លាប់បំបែកកំណត់ត្រា ចំពោះវីដេអូដែលកើនចំនួនអ្នកចូលទស្សនាបានខ្ទង់ពាន់លានដងយ៉ាងឆាប់បំផុតផងដែរ ដូចជាបទ «DNA», បទ «Boy With Luv»។

ប្រភព៖ Soompi

មតិយោបល់