ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម YG ប្រកាស​ថា​ 2NE1 វិល​វិញ​ក្នុង​ពេល​ឆាប់​ៗ​

ផលិតកម្ម YG បាន​បញ្ជាក់ថា សម្រាប់ក្រុមតារាចម្រៀង 2NE1 នឹង​វិល​វិញ​ក្នុងពេលឆាប់ៗ​ខាងមុខនេះ ដែល​ការវិលវិញនេះជាំមួយនឹង​តន្រ្តីក្នុងតំបន់​នឹង វ៉ុល​ថ្មី​ផង​ដែរ ។​នៅថ្ងៃទី ២១ ខែ ឧសភា ម្សិលមិញនេះ ភ្នាក់ងារ​ដែលតំណាង​ឲ្យ​ក្រុម 2NE1 នឹង​ត្រលប់ជាមួយនឹង​វ៉ុលថ្មីនៅពាក់​កណ្តាល​ខែ មិថុនា ខាង​មុខនេះ ដែល​មា​ន​រហូតដល់ទៅ ៧ បទក្នុងវ៉ុលថ្មនេះ ។​

អ្នកតំណាង​រូបនោះ​បាននិយាយបន្ត​ទៀតថា​ ពួក​គេ​នឹង​មិនបញ្ចប់ទេ​ ប្រសិនបើមិន​ចេញនូវ​ Mini Album និង Full Album ។​ទោះបីជាយ៉ាងនេះក្តី ក្រុម​តារាចម្រៀង 2NE1 បាន​ប្រកាស​ហើយ​ថា​នឹង​ធ្វើនូវ​តន្រ្តីនៅ ខែ កក្តដា ផងដែរ ៕

ដោយ៖ បុរស​ដំណឹង

មតិយោបល់