ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញទឹកមុខសិចស៉ី ឈរកាច់រាង លេងស្ទីលខ្លួនបែបនេះ តិចច្រឡំមនុស្សពិត!

(ចិន)៖ បើលោកអ្នកគ្រាន់តែមើលរូបនារីម្នាក់នេះមួយភ្លែត ច្បាស់ជាលាន់មាត់សរសេរសិនហើយថា កូនស្រីនរណា? ពិតជាស្អាត និងសមសួរអ្វីយ៉ាងនេះ គឺថាស្រស់គ្មានទាល់តែម្តង។ តែតាមពិតទៅ កញ្ញារូបស្រស់ម្នាក់នេះ មិនមែនជាមនុស្សលោកឡើយ?

នេះ គឺជាលើកដំបូងហើយ ដែលប្រទេសចិនបានបញ្ចេញមនុស្សសប្បនិមិ្មត (Meta-Human) ដ៏មានឥទ្ធិពល ដូចទៅនឹងមនុស្សពិតៗអ៉ីចឹង ដែលត្រូវបានគេដាក់ឈ្មោះថា «Ayayi»។ មនុស្សសប្បនិម្មិតនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាមួយឈ្មោះថា «Ranmai» ដោយវាបានសហការជាមួយក្រុមហ៊ុនប្រេនល្បីធំៗ ដើម្បីធ្វើការផ្សព្វផ្សាយផលិតផលឱ្យពួកគេ។

មនុស្សសប្បនិម្មិតនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើ Internet ពោលរាល់ការបង្ហោះរូបរបស់នាងកាលពីលើកដំបូង គឺមានអ្នកចូលទស្សនាជិត៣លាននាក់នៅលើបណ្តាញសង្គមនានា។

តោះ! ទស្សនារូបនារីសប្បនិម្មិតទឹកមុខសិចស៉ី «Ayayi» ខាងក្រោម៖

មតិយោបល់