ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ជំនោរ រំពឹងថា ច្បាប់នឹងការពារប្អូនស្រី

ភ្នំពេញៈ បន្ទាប់ពីបានដឹកដៃកញ្ញា វ៉ាន់ នីឡា តារាចម្រៀងផលិតកម្ម Pleng Record ចូលបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងគំរាមលើប្អូនស្រី លោក សុខ ជំនោរ ដែលជាបងប្រុស និងជាអតីតអ្នកនិពន្ធនៅហង្សមាស បានបង្ហាញជំនឿចិត្តយ៉ាងខ្លាំងថា បណ្ដឹងរបស់ប្អូនស្រី នឹងមានយុត្តិធម៌។ លោកថា ក្រោយការគំរាមបញ្ចេញរូបថតអាក្រាតកាយពីសំណាក់អតីតសង្សាររបស់ វ៉ាន់ នីឡា ទើបជំរុញឲ្យនាង និងក្រុមគ្រួសារសម្រេចចិត្តដាក់ពាក្យប្ដឹង។

លោកថា អតីតសង្សារបស់ប្អូនស្រី គឺជាកូនប្រុសអ្នកមានបុណ្យស័ក្តិ និងមានរូបថតអាក្រាតកាយរបស់ វ៉ាន់ នីឡា នៅក្នុងដៃផង ទើបមានតែការប្ដឹងទុកប៉ុណ្ណោះ ទើបធ្វើឲ្យកិត្តិយសរបស់ប្អូនស្រីមិនត្រូវបានបំផ្លាញ និងគ្មានសុវត្ថិភាព។

បើទោះបីជាករណីនេះ នៅមិនទាន់ប្រាកដពីលទ្ធផល តែហាក់ធ្វើឲ្យលោក សុខ ជំនោរ អាចទុកចិត្តបាន១០០%ថា ច្បាប់នឹងការពារប្អូនស្រីរបស់ខ្លួនបាន។

លោក សុខ ជំនោរ បញ្ជាក់ផងដែរថា បញ្ហាដែលបានកើតឡើង គឺបន្ទាប់ពី វ៉ាន់ នីឡា និងមិត្តប្រុសជាកូនមន្ត្រីពាក់ផ្កាយបី បែកបាក់គ្នា និងឈានដល់ការគំរាមកំហែងពីភាគីខាងប្រុស រឿងបញ្ចេញរូបថតអាក្រាតរបស់ប្អូនស្រី ទើបនាំឲ្យមានបណ្ដឹងទុកមុន។

គួរជម្រាបថា លោក សុខ ជំនោរ អតីតអ្នកនិពន្ធឲ្យផលិតកម្មហង្សមាស និងប្អូនស្រី គឺកញ្ញា វ៉ាន់ នីឡា បានចូលខ្លួនបំភ្លឺនៅមុខសមត្ថកិច្ចពាក់ព័ន្ធនឹងបណ្ដឹងនេះ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦៕

IMG_7039IMG_7040IMG_7041photo_2016-06-09_17-58-43photo_2016-06-09_17-58-45photo_2016-06-09_17-58-47photo_2016-06-09_17-58-49photo_2016-06-09_17-59-09IMG_7042

មតិយោបល់