ព័ត៌មានសិល្បៈ និងកម្សាន្ត

អស្ចារ្យ ! វេជ្ជបណ្ឌិតជំនាញ វះកាត់ញែកខួរកូនភ្លោះបានជោគជ័យ

សារព័ត៌មាន Mail Online បានរាយការណ៍ថា ក្រុមវេជ្ជបណ្ឌិតជំនាញបានធ្វើការវះកាត់ញែកខួរក្បាលទារកភ្លោះ ដែលមានប្រអប់ខួរក្បាលជាប់គ្នា ដំបូងគេបង្អស់ទទួលបានជោគជ័យ ក្នុងការជួយសង្គ្រោះជីវិត ទារកភ្លោះនេះ ហើយអាចញែកចែកខួរក្បាលទារក ទាំងពីរដាច់ដោយឡែកពីគ្នាបាន ដោយប្រើរយៈពេលវះកាត់ ២៧ ម៉ោង ។

សារព័ត៌មានដ៏ដែលបានបន្តទៀតថា ទារកភ្លោះមានអាយុ ត្រឹម ១៥ ខែ កើតមកមានលក្ខណៈមិនប្រក្រតី ដោយមានខួរក្បាលទល់ជាប់គ្នា ហើយទារកទាំងពីរត្រូវយកមកព្យាបាល នឹងវះកាត់នៅក្នុងមន្ទីរពេទ្យ ក្រុង ញូវយ៉ក សហរដ្ឋអាម៉េរិក ។

គួរបញ្ជាក់ពីសម្ដីពិតរបស់លោកវេជ្ជបណ្ឌិតផងដែរថា “ទារកទាំងពីរមានការស៊ូទ្រាំ ជាមួយការៈឆ្លងឈាម អាចឈាមស ស៊ីឈាមក្រហម ហើយខួរក្បាលក្មេងទាំងពីរ ត្រូវរងសម្ពាធ ដោយត្រូវបង្ខំចិត្តប្រើថ្នាំសណ្ដំអារម្មណ៍ទាំងពួកគេ នៅជាទារក រហូតដល់វះកាត់បានសម្រច ទារកភ្លោះមានសភាពប្រសើឡើងវិញ នឹងអាចប្រលែងលេងជាមួយ ឳពុកម្ដាយបានយ៉ាងប្រក្រតី” ៕

ប្រភព៖ khaosod

មតិយោបល់