តារាចម្រៀងពូកែសម្តែង ក្រម៉ិចក្រមើមធ្វើឬកខ្នក់ខ្នាញ់ ពេជ្រ សូលីកា កំពុងតែស្ងប់ស្ងាត់មិនមានអ្វី បន្លឺចេញដូចដែលនាងចូលក្នុងផលិតកម្ម M ដំបូងឡើយ តែបើនិយាយពីសម្រស់នោះមិនចាញ់គេដោយមើលទៅ ការតុបតែងខ្លួនរបស់នាងបែបបទនូវស្តាយ៍កូរ៉េ ។

ម្ចាស់ពទ “ឬគិតថាអូនមិនចេះយំ” ពេជ្រ សូលីកា ទោះបីជាស្ងប់ស្ងាត់ខាងផ្នែកចម្រៀង និងការចេញវ៉ុលថ្មី អាកខាន ដោយមិនដឹងពីមូលហេតុថា នាងអាចនឹងចេញពីផលិតកម្មមួយនេះ ឬយ៉ាងណា ? តែអ្វីដែលធ្វើឲ្យមហាជនទទួលស្គាល់ និងចាប់អារម្មណ៍លើនាងថ្មីៗនេះ គឺការសម្ញែងនូវរូបថតបែបស្តាយ៍កូរ៉េជាច្រើនសន្លឹកនៅលើគេហទំព័រ ហ្វេសប៊ុក(Facebook)របស់នាង ដោយថតបញ្ចេញនូវកាយវិការប្លែកៗបែបក្រម៉ិចក្រមើម មើលទៅធ្វើឲ្យប្រុសជាច្រើនមានភាពជ្រួលជ្រើម ។
មួយខ្យល់ធំចុងក្រោយរបស់តារាចម្រៀង ស្រីពូកែក្រម៉ិចក្រមើម សូលីកា ហាក់បីដូចជាថមថយនូវប្រជាប្រិយភាពមិនដូចជាប្រជាប្រិយភាព តាមរយៈបទ“បង្ខំចិត្តបែក” និងបទ “ឬគិតថាអូនមិនចេះយំ?” ។ទោះបីជាខាងផលិតកម្មចេញនូវចម្រៀងថ្មីសម្រាប់នាង ដែលមានចំណងជើងថា «ហេតុអ្វីស្រឡាញ់គេពេលស្រឡាញ់អូន» បទ«សង្សារមហាខូច» និងបទ «សុំទោសគ្រប់យ៉ាង គឺអូនអ្នកខុស» តែការស្តារនូវគេឈ្មោះរបស់នាង ហាក់បីដូចជាមិនទទួលបាននូវផ្លែផ្កា នោះឡើយ ។មហាជនជាច្រើនគិតថាបើខាងផលិតកម្ម M ចេញនូវបទល្អសម្រាប់នាង ប្រហែលជាតារាចម្រៀងស្រី ម្នាក់នេះនឹងទទួលបានលំដាប់ជាតារាចម្រៀងស្រីជួរមុខដូចផលិតកម្មផ្សេងនោះដែរ ។
ដូចគ្នានេះផងដែរ ពេជ្រ សូលីកា នៅតែ សង្ឈឹមយ៉ាងមុតមាំថា តាមរយៈបីបទ ខាងលើនេះ និងទទួលបាននូវការចាប់អារម្មណ៍ពីប្រិយមិត្តឡើងវិញ តែត្រង់កម្រិតណាមួយនាងមិនអាចកំណត់ទុកជាមុនបានឡើយ ។តារាចម្រៀងស្រីរូបនេះនឹងបង្ហាញមុខសារជាថ្មីលើកញ្ចាក់ទូរទស្សន៍ នាពេលខាងមុខនេះដោយពាំនាំដោយ ស្តាយ៍ ស្អាតៗ ប្លែកៗជូនដល់មិត្តយុវវ័យ ទាំងអស់គ្នា ៕


ដោយ៖បុរសដំណឹង
មតិយោបល់