ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីបុណ្យ​បង្ហាញ​ក្បួន​សត្វ​ឆ្កែ​ខ្លួន​វែង​ជើង​ខ្លី លើក​ទី ១៩ នៅ​ប៉ូឡូញ​

​ប្រភេទ​សត្វ​ឆ្កែ​ខ្លួន​វែង​ជើង​ខ្លី ជា​ច្រើន​ក្បាល ដែល​ត្រូវបាន​ម្ចាស់​របស់​វា​យក​ទៅ​បង្ហាញ​តាមផ្លូវ Krakow ចូលរួម​ពិធីបុណ្យ Dog Parade ប្រចាំ​ឆ្នាំ​លើក​ទី ១៩ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។​សត្វ​ឆ្កែ និង​ម្ចាស់​ជាច្រើន ដែល​បង្ហាញ​ខ្លួន​តាម​ផ្លូវ​ខាង​លើ​ក្នុង​ប្រទេស​ប៉ូឡូញ និង​អ្នក​នៅ​តំបន់​នោះ និង ភ្លៀវ​ទេសចរណ៍​ជាច្រើន ដើម្បី​ចូលរួម​កម្មវិធី​បុណ្យ​ប្រចាំឆ្នាំ របស់​សត្វ​ឆ្កែ​។​​ប្រភេទ​សត្វ​ឆ្កែ ទាំងនោះ ត្រូវបាន​គេ​តុបតែង​ខ្លួន ដោយ​ស្លៀកពាក់​សម្លៀកបំពាក់​យ៉ាង​ស្អាត ជាទីបំផុត ដើម្បី​យក​ទៅ​បង្អួត ជាមួយនឹង​សត្វ​ឆ្កែ​ផ្សេងៗ​ទៀត​។​
2013-09-13_080118
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ Dog Parade ត្រូវបាន​រកឃើញ​ឆ្កែ​ដែល​ឈ្នះ គឺ​ឈ្មោះ Nadim ដែល​មកពី Nowa Huta ស្ថិត​នៅ​ភាគខាងត្បូង ប៉ូឡូញ លេខ ២ និង លេខ ៣ បាន​ទៅ​លើ Neo និង Shaphire ។​ក្រៅពីនេះ​ក៏​មាន​សត្វ​ឆ្កែ​ខ្លួន​វែង​ជើង​ខ្លី ដទៃ​ទៀត​ចូលរួម​ដង្ហែរ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ​ដែរ​ផង​ដែរ​។​

​ក្បួន​ដង្ហែរ​សត្វ​ឆ្កែ ឬ The Dog Parade គឺជា​ព្រឹត្តិការណ៍ តែមួយគត់ ដែល​បាន​ប្រារព្ធ​ឡើង នៅ​ប៉ូឡូញ លើ​ប្រធានបទ សត្វ​ឆ្កែ​ជាទី​ស្រលាញ់​នៅ​ប៉ូឡូញ ឬ​អាច​ហៅថា ពិធី​ពូជ​សត្វ​ឆ្កែ​។ កម្មវិធី​នេះ​រៀបចំឡើង ដើម្បី​ជំរុញ ឲ្យមាន​សុខភាព និង​សុវត្ថិភាព​នៅក្នុង​ប្រទេស​ប៉ូឡូញ ៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់