ផលិតកម្ម YG បានប្រកាសនៅថ្ងៃម្សិលមិញថា ក្រុមតារាចម្រៀង Big Bang នឹងផ្តោតសំខាន់លើតន្ត្រី ទេសចរណ៍របស់ពួកគេដែលចំពោះឲ្យការផ្សព្វផ្សាយ”Still Alive ” ដែលជា អាលប៊ុមថ្មី ។

អ្នកតំណាងរូបនោះបាននិយាយថា Big Bang និងមិនធ្វើការផ្សព្វផ្សាយនូវវ៉ុលពិសេសរបស់គេនៅក្នុងតំបន់ប្រទេសកូរ៉េនោះទេ។សម្រាប់ វ៉ុលថ្មី “Still Alive” នឹងធ្វើការបង្ហាញ នូវក្តីស្រលាញ់ជាលក្ខណៈ VIP ហើយក៏ផ្សព្វផ្សាយនៅលើបណ្តាញអនឡាញផងដែរនៅថ្ងៃទី ៣ខែ មិថុនា ខាងមុខនេះ។ ពិសេសជាងនេះទៅទៀត Big Bang ផោតលើតែ តន្រ្តីទេសចរណ៍ ២០១២ នៅប្រទេស JapanPhilippines, Malaysia, Indonesia, Taiwan, Thailand, Hongkong, និង Singapore តែប៉ុណ្ណោះ ៕
ដោយ៖បុរសដំណឹង
មតិយោបល់