ព័ត៌មានសិល្បៈ និងកម្សាន្ត

ពែ​​ក​មី​​កំ​ពុ​ង​​​ថ​ត​​ប​ទ​​ច​ម្រៀ​ង​​ដំ​បូ​ង​​រ​ប​ស់​​ខ្លួ​ន​​នៅ​ក្នុ​ង​​​ផ​លិ​ត​ក​ម្ម​​ថោ​​​ន​​

តារា​កំប្លែង​ដ៏​ល្បីល្បាញ​របស់​បណ្តាញ​ស្ថានីយ៍ទូរទស្សន៍ CTN លោក ពែ​កមី ដែល​បណ្តា​សារព័ត៌មាន​មួយចំនួន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ឲ្យដឹងថា លោក​កំពុង​ក្លាយទៅជា តារាចម្រៀង ប្រចាំ​ផលិតកម្ម ថោ​ន ។​

​ពែ​កមី ដែល​មាន​សំនួនវោហារ ចាក់ទឹកមិនលេច ពេល​និយាយ​ម្តងៗ​ធ្វើឲ្យ​ទស្សនិកជន​ទប់​សំណើច​មិនបាន ព្រោះ​តែ​សម្តី និង​កាយវិការ​ដ៏​ក្រមិចក្រមើម​របស់លោក ។​មួយ​រយៈ​ចុង​ក្រោយ​មក​នេះ​តារា​កំប្លែង​ពែ​កមី ហាក់ដូចជា​យីអ៊ុន​ឡើង​ក្រឺតៗ​តែម្តង ដោយ​ទើបតែ​ឡើង​គេហដ្ឋាន​ប៉ុន្មាន​ល្វែង​ជាប់​គ្នា​ជាមួយនឹង តារា​កំប្លែង​រួម​ក្រុម និង​ក្រោយៗ​មកទៀត ក៏​មាន​វត្តមាន​ថត​រឿង​ជាមួយ​នឹង​បណ្តា​ផលិតកម្ម​ផ្សេងទៀត សឹងតែ​រក​ពេល​សម្រាក​គ្មាន​។ អ្វី​ដែល​ប្លែក​ជាងនេះទៅទៀត អ្នក​កំប្លែង ពែ​កមី និង​ត្រូវបាន​គេ​បន្តុក​តំណែង​មួយ​ទៀត​លើ​តំណែង​ចាស់​គឺ​តារាចម្រៀង​ប្រចាំ​កម្ម ថោ​ន។ ​ជាមួយនឹង​គ្នា​នេះ​ដែរ​លោក យឹម តា​ស្រង់ ដែល​ជា​អ្នកនិពន្ធ ទំនុកច្រៀង​ដ៏​ល្បីល្បាញ​ប្រចាំ​ផលិតកម្ម​មួយ​នេះ បានឲ្យ​ដឹង​ផងដែរ​ថា​”​ពិតណាស់ តារា​កំប្លែង​ពែ​កមី ពិតជា​ចូល​ច្រៀង ក្នុង​ផលិតកម្ម ថោ​ន ពិតមែន ដែល​យើង​បាន​សុំ​ការអនុញ្ញាតិ​ពី​បណ្តាញ​ស្ថានីយ៍ទូរទស្សន៍ CTN ផងដែរ​។ ក្រៅពី​តារា​កំប្លែងដែលមានប្រជាប្រិយភាព​នាពេល​បច្ចុប្បន្ន​នេះ នៅ​មាន​ប្អុនប្រុស​របស់​លោក នាយ​គ្រឿន និង អ្នកនាង​ខ្ញុង ក៏​ចូល​ច្រៀង​ផងដែរ​។ កវីនិពន្ធ​ទំនុកច្រៀង​រូបនេះ​បាន​បន្តទៀតថា រាល់​បទ​ចម្រៀង​របស់​អ្នក​ទាំង​បី គឺ​លោក​ជា​អ្នកសរសេរ​ឲ្យ​”​។​

​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​នៅលើ Wallpost របស់​កវីនិពន្ធ យឹម តា​ស្រង់ ក៏​បាន​បង្ហោះ​រូប​លោក​ពែ​ក​មី ដែល​ស្ថិត​នៅក្នុង ស្ទីត​យ៉ូ កំពុង​ច្រៀង តែ​ចំពោះ​បទ​ចម្រៀង​ដែល​តារា​កំប្លែង​នេះ​ច្រៀង​ជា​បទ​ប្រភេទ​អ្វី​យើង​នៅ​មិនទាន់​ដឹង​នៅឡើយ​នោះទេ​។​
​ជុំវិញ​នៃ​ការ​ចូល​ច្រៀង​នេះដែរ មហាជន​ជាច្រើន​បានគិត​ថា “​ក្រៅ​ពី​បទ​របៀប​កំប្លែងៗ និង​បទ ចម្រៀង​ដែល​កៀក និង​ចូលឆ្នាំថ្មី តើ​តារា​រូប​នេះ​ច្រៀង​បទ​សម័យ​ម៉េច​កើត​?”​។​ជាមួយនឹង​គ្នា​នេះ​ដែរ​ទស្សនិក​ជាច្រើន​កំពុង​រងចាំ​អ៊ុត និង​ស្តាប់​ដឹក​ដម​សំឡេង ដ៏​ពិរោះ​របស់​តារា​កំប្លែង ដែល​បន្តុ​កលើ​តំណែង​ចាស់ ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ថោ​ន​៕
61777_480693438658094_1853764012_n

382331_481482555245849_804861138_n

427333_481481331912638_327529016_n

មតិយោបល់