ព័ត៌មានសិល្បៈ និងកម្សាន្ត

ទទួលទានតែក្តៅៗជួយ​ព្យាបាលជំងឺ

វិធីសាស្រ្ត​ក្នុងការ​ថែសុខភាព​ថ្មីមក​ទៀតហើយ នោះគឺ​ ការទទួលទាន​តែ ក្តៅៗ ។​តើ​ការ​ទទួល​ទាន​តែក្តៅៗ​វាអាចជួយអ្វីដល់សុខភាពរបស់លោកអ្នក ?តើ​វា​ពិតជា​មានសារៈ​មែនទេ? ពិតជា​ជាមាន ទឹកតែក្តៅៗ មិនថា ជាតែឧសថ​

Tea drink Tea advance of Tea

បុរាណ តែធម្មតា ឬតែបៃតងនោះទេ សុទ្ធតែមានប្រយោជន៍ទាំងអស់​ដល់រាងកាយ ។​លើសពីនេះ​នៅក្នុងតែក្តៅមួយកែវ​របស់លោកអ្នក​បានបន្ថែមនូវ​ឧសថបុរាណចូល​ទៅក្នុងនោះទៀតវារិតតែទទួល​បាន​នូវ​គុណ​ប្រយោជន៍ថែម​មួយកម្រិត​ទៀត ដូចជា ម្ទេសប៉ដ្ឋ ឬខ្ញី បន្ថិចបន្តួច ឬមួយបន្ថែមនូវខ្ទឹម​ចិញ្ច្រាំ ដើម្បី​ជួយកាត់បន្ថយ​មេរោគឆ្លងផ្សេងៗ​ ហើយ​បើ​បន្ថែមនូវ​ទឹក​ក្រូវ​ឆ្មារវាពិតជា​ធ្វើ​ឲ្យ​ជា​នូវជំងឺផ្តាសាយ ។​

ក្រៅពីនេះ ការទទួល​ទាន​ស៊ុប​មាន់ក្តៅៗ អាចជួយបំបាត់ជំងឺ​ឈឺករ ប្រឆាំងការ​រលាក នឹង​ជំនួយដល់​ប្រព័ន្ធការ​ពាររាងកាយរបស់​អ្នជំងឺ ដើម្បី​ឲ្យ​អ្នកជំងឺឆាប់ជាសៈ​ពីជំងឺ ៕

ដោយ៖​បុរសដំណឹង

មតិយោបល់