ភិន សុដាលីស ស្រស់ស្អាតប្លែកភ្នែក ពេលតុបតែងខ្លួនបែបនេះ

(ភ្នំពេញ)៖ តារាសម្តែងស្រី ជាប់ងារជាមេម៉ាយកូនមួយ អ្នកនាង ភិន សុដាលីស មួយរ យៈចុងក្រោយនេះ ត្រូវបានទស្សនិកជនសង្កេតឃើញថា ហាក់មានរូបសម្រស់ស្អាតប្លែក បន្ទាប់ពីបានប្រឹងប្រែងថែសម្រស់ តាមរយៈការទៅបូបខ្លាញ់សម្រកដើមដៃ ឲ្យមករាងតូច ស្វ៊ែលវិញ។ អ្វីដែលគេចាប់អារម្មណ៍ ពេលនេះមានរូបភាពប៉ុន្មានសន្លឹករបស់នាង ចែកចាយក្នុងបណ្តាញសង្គកម ឃើញហើយមិនសរសើរមិនបាន។

ដោយក្នុងនោះ ភិន សុដាលីស បានតុបតែងប្ដូរសក់ពណ៌ទង់ដែង ផាត់មុខបែបស៊ិចស៊ីដិតៗ កាច់ស្ទីលថតយ៉ាងទាក់ទាញ ទើបមើលទៅគ្រប់ប៉ុស្ដិ៍ដែលនាងថតចេញមក ពិតជាស្អាតប្លែកភ្នែកមើលស្ទើរតែមិនចង់ស្គាល់ អ្នកណាៗឃើញក៏សរសើរសឹងគ្រប់គ្នា។

អាចនិយាយបានថា បច្ចុប្បន្ន តារាសម្ដែងដែលជាកូនស្រីរបស់ម្ចាស់ផលិតកម្មមហាហង្ស អ្នកនាង ភិន សុដាលីស ជាតារាស្រីមួយរូបដែលកំពុងមានប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរ ព្រោះតែនាងមានទេពកោសល្យ និងមានសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញ បើទោះបីជាពេលនេះនាងមានកូនមួយរួចហើយក៏ដោយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *