ទោះបីវាជាវិធីសាស្ត្របែបធម្មជាតិក្តី តែគេសង្កេតឃើញថាវាជាលក្ខណៈមួយដែលពេញនិយមសម្រាប់សុភាពស្ត្រី សុភាពបុរសដែលត្រូវការសម្រស់ឲ្យស្អាតផូរផង់ក្មេងជាងវ័យនោះ គឺវិធី សាស្ត្រប្រើត្រសក់ជំនួសគ្រឿងសំអាង បែបវិទ្យាសាស្ត្រ ។
សុភាពស្ត្រី សុភាពបុរសអាចប្រើប្រាស់ទៅតាមអ្វីដែលបានរ៉ាយរ៉ាប់រៀបរាប់ដូចខាងក្រោមៈ
ជាដំបូង ចិតត្រសក់ជាចំណិតស្តើងៗ រួចយកមកបិទលើផ្ទៃ មុខ ជាពិសេសបរិវេណដែលរន្ធរោម ឬរន្ធញើសប្រហោងធំៗ ដោយទុកចោលប្រហែល ១០ នាទី នោះផ្ទៃមុខនឹងរាបម៉ដ្ឋស្មើរស្អាត ព្រោះត្រសក់ មានអាស៊ីដអាមីណូ ដែលធ្វើឲ្យស្បែកត្រជាក់ ស្រស់ស្អាត មានសំណើម និងជួយបន្តឹងស្បែក ព្រមទាំងបង្រួមរន្ធញើសបានយ៉ាងល្អប្រសើរ គួរជាទីគយគន់សម្រាប់សុភាព នារី និងសុភាពបុរស ៕
ដោយ៖បុរសដំណឹង
មតិយោបល់