ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រឹទ្ធាចារ្យ គង់ ណៃ រំភើបចិត្តបំណងប្រាថ្នាជិត លេចចេញ ជារូបរាង

 

(ភ្នំពេញ)៖ នៅពេលនេះបំណងប្រាថ្នារបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ អំពីការចង់សាងសង់ចេតិយមួយ ទុកតម្កល់អដ្ឋិធាតុ នៅក្នុងស្រុកកំណើតរបស់លោកតានៅខេត្តកំពតនោះ ជិតបានសម្រេចហើយ ក្រោយមានការជួយជ្រោមជ្រែងពីសំណាក់ លោកជំទាវ ហ៊ុន ស៉ីណាត។

លោកតាគង់ ណៃ ឬដែលមហាជនបានស្គាល់លោកថាជាព្រឹទ្ធាចារ្យចាប៉ីដងវែងខ្មែរដ៏ល្បីមួយរូបផងនោះ បានធ្វើឲ្យមហាជន និងប្រជាពលរដ្ឋខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកតាបានបង្ហើបនូវបំណងប្រាថ្នាចុងក្រោយ ដោយចង់សាងសង់ចេតិយមួយទុកតម្កល់អដ្ឋិធាតុ នៅក្នុងស្រុកកំណើតរបស់លោកតានៅខេត្តកំពត។

បន្ទាប់ពីទទួលដំណឹងនេះហើយ លោក ជំទាវ ហ៊ុន ស៊ី ណាត បាន ទទួល រាប់ រង នូវ ការ ចំណាយ សម្រាប់ ការ សាងសង់ ចេតិយ នេះ ជូន លោកតា ។ នៅក្នុង ដំណើរ ពិនិត្យ មើល ដំណើ ការ នៃ ការ សាងសង់ ចេ តិយ៍ ជូន ព្រឹទ្ធាចារ្យ គង់ ណៃ កាលពី ពេល ថ្មី ៗ នេះ លោក ជំទាវ ហ៊ុន ស៊ី ណាតយោងតាមគណនីហ្វេសប៊ុកផ្លូវការ បាន បញ្ជាក់ ថា ចេតិយ របស់ លោកតា គង់ ណៃ ជិត សម្រេច មួយ រយ ភាគរយ ហើយ ។

គួរជម្រាបជូនថា លោកព្រឹទ្ធាចារ្យគង់ណៃ គឺជាព្រឹទ្ធបុរសមួយរូបដ៏ឆ្នើមខាងផ្នែកចាប៉ី ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពត និងបានចូលរួមយ៉ាងសកម្មនៅក្នុងការលើកកម្ពស់តម្លៃវប្បធម៌ជាតិតាមរយ:សិល្ប:ចាប៉ីដ៏ជំនាញរបស់លោក រហូតធ្វើឲ្យលោកតាក៏ទទួលបាននូវគ្រឿងឥស្សរ:យសជាច្រើនផងដែរ៕

មតិយោបល់