ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ធ និសា បង្ហើបបទ​ចម្រៀង ៣ បទ​របស់ខ្លួន​ក្នុងផលិតកម្មថោន

ថ្មីៗ​នេះដែរ តារាប្រចាំផលិតកម្មថោន ដែល​ទើបនឹង​មកពីប្រទេស​អាមេរិកថ្មីៗ​កន្លងមកនេះ បា​ន​សរសេរ​នៅលើ Wall Post របស់នាង ថា “សួស្តីអ្នកទាំងអស់គ្នា តើ​អ្នកបានទិញវីស៊ីឌី របស់ផលិកម្មថោន វ៉ុលទី ១៩ ហើយឬ​នៅ? នាង​បាន​សរសេរ​

sokun nisa សុគន្អ និសា

បន្ត​ទៀតថា សម្រាប់វ៉ុល​ទី ១៩ នេះ​ចេញលក់​នៅលើទីផ្សារ​ហើយ អ្នក​ទាំង​អស់គ្នា អាច​រីករាយជាមួយនឹង​បទ ចម្រៀង ដែល​ច្រៀង​ដោយ​នាង​ខ្ញុំសុគន្ធ​ និសា ៣ បទ ក្រោម​ចំណង​ជើងថា “បើ​មិនទុកចិត្ត​គ្នា​បែកគ្នាទៅ”បទ”លៀស​ហាល ៥០០”និងបទ”មួយនាទីក្បែរបង”” ។​ ក្នុងទំព័រគណនី ហ្វេសប៊ុកដដែលនោះ​នាង​បាន​បន្ត​ទៀតថា “បន្ទាប់ពីប្រិយមិត្ត​ស្តាប់ហើយ​ជួយ​ប្រាប់ខ្ញុំ​ផង តើ​វាយ៉ាង​ម៉េចទៅ?” អរគុណ​ អ្នក​ទាំង​អស់គ្នា​សម្រាប់​ការ​គាំទ្រ​កន្លងមកនេះ ……..៕

ដោយ៖​បុរ​សដំណឹង

មតិយោបល់