កាលពីថ្ងៃទី ២២ ខែមិថុនាកន្លងទៅ បើយោងតាម Independent លោក Justin Bieber និងភរិយា Hailey Bieber បានជួបប្រជុំជាមួយប្រធានាធិបតី Emmanuel Macron។ ដោយ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅវិមាន Elysée ដែលជាគេហដ្ឋានផ្លូវការរបស់ប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីស។
យ៉ាងណាមិញ កាលពីចុងខែមិថុនាកន្លងទៅ យោងតាម Elle លោក Justin Bieber និងភរិយាកំពុងធ្វើដំណើរទៅកាន់អឺរ៉ុបជាមួយគ្នា។ បន្ទាប់ពីជួបជាមួយប្រធានាធិបតីបារាំង តារាចម្រៀងនិងភរិយាបានទៅទស្សនាកន្លែងល្បីៗ ជាច្រើននៅប្រទេស Greece។
ជាក់ស្ដែង នៅលើទំព័រផ្ទាល់ខ្លួនរបស់ Justin Bieber បានចែករំលេកពេលវេលាដ៏រ៉ូមែនទិកជាច្រើនជាមួយ Hailey។ ពោល គូស្នេហ៍តារាមួយគួរនេះ ស្លៀកឈុតយ៉ាងលលេចធ្លោ និងមានផាសុកភាពជាខ្លាំងនៅទីសាធារណៈ ដោយ Hailey បានស្លៀកជាមួយនឹង រ៉ូបពណ៌ផ្កាឈូកខ្លី រីឯ Justin មកជាមួយនឹងឈុតក្រហមខោខ្លីនិងអាវសរពីក្នុងផងដែរ មើលទៅពិតជាសាកសមគ្នាខ្លាំងមែនទែន៕
មតិយោបល់