ភ្នំពេញៈ ខេន គឺជាតារាចម្រៀងមួយដួង ដែលមានសំនៀង ស្រដៀងទៅនឹង តារាចម្រៀង ខេម របស់ផលិតកម្ម ថោន ដោយប្រកាសជំហររបស់ខ្លួន ប្រាប់ Post News ថា បើមានឱកាសខ្លួននឹងយកបទ ចម្រៀងនិពន្ធថ្មី ដែលគេហៅថា Original Song យកទៅច្រៀងតាមវង់ប្រគំតន្ត្រីសប្បុរសធម៌ ដោយមិនគិតថវិកា ។
តារាចម្រៀង រតនៈ ហៅ ខេន អាយុ ២៨ឆ្នាំ ជាអ្នកភ្នំពេញ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលចូលសិល្បៈ ៤ឆ្នាំនេះ លោកតែងតែស្រម៉ៃ នឹងចង់មានឱកាសណាមួយ អាចយកបទចម្រៀងនិពន្ធផ្ទាល់ខ្លួន ឬបទនិពន្ធថ្មីស្នាដៃកូនខ្មែរ យកទៅច្រៀង ក្នុងការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីជួយដល់សង្គម ។
តារាចម្រៀងក្នុងក្រុមចចកសមុទ្រ ថា «បើសិនគេហៅខ្ញុំមែន ខ្ញុំនឹងយកបទចម្រៀងនិពន្ធថ្មី ទាំងអស់នោះ ឡើងច្រៀងដោយមិនគិត កម្រៃ ឲ្យតែការងារជួយដល់សង្គមជាតិ ជាពិសេស កម្មវិធីពាក់ព័ន្ធនឹងពេទ្យគន្ធបុប្ជា » ។
អតីតតារាចម្រៀង ក្នុងផលិតកម្ម BKS បានបន្តថា ក្នុងចំណោមបទនិពន្ធថ្មី ដែលខ្លួនចង់យកទៅច្រៀង ដោយមិនគិតកម្រៃ ដើម្បីជួយដល់សង្គមនោះ មានដូចជា បទ«ហេតុអ្វីចាក់ចេញ» បទ«សន្យាបានទេ កុំទៅណាចោលបង» និងបទ «កូនល្អ» និងមានបទជាច្រើនទៀត ជាបទនិពន្ធថ្មី ដែលត្រៀមចេញ ក្នុងពេលឆាប់ៗខាងមុខនេះ ៕
ស្តាប់បទ «ហេតុអ្វីចាក់ចេញ» ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=Qan_rZ3ptHo
មតិយោបល់