Rafael Nadal កីឡាករដែលធ្វើបានយ៉ាងល្អបំផុតក្នុង French Open នេះ បានបន្តអំណាចរបស់ខ្លួនដោយយកឈ្នះកីឡាករ មិត្តរួមជាតិ Nicolas Almagro ។ស្របពេលដែលមិត្តរួមជាតិ David Ferrer បានយកឈ្នះផងដែរនោះ ។
ក្នុងការប្រកួតនេះដែរ Nadal បានយកឈ្នះយ៉ាងត្រចះត្រចង់ដោយលទ្ធផល គ្រាប់បាល់ 7-6 (7-4) 6-2 6-3 ដែលធ្វើឡើងនៅលើទីលាន Roland Garros ក្នុងកម្មវិធី French Open កាលពីរាត្រីថ្ងៃ ពុធ ម្សិលមិញនេះ ។
ចំណែកកីឡាករ David Ferrer វិញគឺ យកឈ្នះយ៉ាងចាស់ដៃដូចគ្នាផងដែរលើកីឡាករ សញ្ជាតិ ស្កុតលេន Andy Murray ដោយលទ្ធផលគ្រាប់បាល់ 6-4 6-7 (3-7) 6-3 6-2 ដោយប្រើថេរវេលា ក្រោម ១ ម៉ោង ក្នុងការប្រកួតដណ្តើមពាន់រង្វាន់ French Open ដែលជាជំហានឈានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គួរបញ្ជកផងដែរថា សម្រាប់ Ferrer និង Nadal នឹងឡើងទៅជួបមុខគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃស្អែកនេះ ផងដែរ ៕
ដោយ៖ដារ៉ា
មតិយោបល់