Sandara Park ដែលមកពីក្រុម 2NE1 បានបង្ហាញរូបថតរបស់នាង ជាមួយនឹងសក់លេងពណ៌ស៊ីជម្ពូ។
កាលពីថ្ងៃទី ៥ Sandara Park បានបង្ហាញរូបថតរបស់នាង នៅលើ Me2day ជាមួយនឹងការសរសរថា “ខ្ញុំស្មានតែខ្ញុំមិនចូលចិត្តពណ៌ស៊ីជម្ពូច្រើននោះទេ” ។

នៅក្នុងរូបថតនោះដែរ Sandara បានបង្ហញសក់ពណ៌ស៊ីជម្ពូ កាសទូរសព្ទ ពណ៌ស៊ីជម្ពូ និង Nintendo DS ពណ៌ស៊ីជម្ពូដូចគ្នាផងដែរ ។
ចំណែកអ្នកដែលធ្វើការគាំទ្រនៅលើបណ្តាញអនឡាញក៏តបឆ្លើយនូវ Comment នោះផងដែរថា”វាគឺ មានតែមួយគត់ ហើយមើលទៅនាងដូចជាស្អាតណាស់ទៀតផង ” ។
ទោះបីជាយ៉ាងនេះក្តីសម្រាប់ក្រុម 2NE1 ក៏បានបង្ហើបនូវបទ ចម្រៀងមួយក្រោមចំណងជើងថា “Be Mine” ដែលជាប្រធានបទ របស់ក្រុមហ៊ុន Intel ក្រោមប្រធានបទ” Make Thumb Noise” ដែលទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ៕
ដោយ៖ដារ៉ា
មតិយោបល់