រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១២ កម្មវិធី ប្រូម៉ូសិន”ប្រើកាន់តែយូរ ឈ្នះកាន់តែច្រើន” ដែលអនុញ្ជាតិឲ្យគ្រប់អតិថិជន Beeline នៅទូទាំងប្រទេសកម្ពុជា ដែលបានប្រើប្រព័ន្ធទូរស័ព្ទ Beeline ចាប់ពី ២

ខែឡើងទៅ ហើយធ្វើការបញ្ចូលទឹកប្រាក់ចាប់ពី ១ ដុល្លារ ក្នុងមួយសប្តាហ៍និងមានឱកាសឈ្នះជារង្វាន់ប្រាក់សុទ្ធរាប់លានរៀលនោះ បានដំណើរការអស់រយៈពេល ២ ខែ មកហើយ ដែលបានចាប់ផ្តើមពីថ្ងៃទី ១៩ ខែ មិនា និងបានបញ្ចប់ទៅវិញក្នុងពេលថ្មីៗទៅនេះ នាថ្ងៃទី ១ មិថុនា ឆ្នាំ ២០១២ ។
ហើយថ្ងៃនេះ ក្រុមហ៊ុន Beeline បានធ្វើការប្រគល់រង្វាន់ប្រាក់សុទ្ធជូនដល់អតិថិជន ដែលមានសំណាងឈ្នះ ពីការចាប់រង្វាន់ សម្រាប់សប្តាហ៍ទី ៩ និងទី១០ ដែលជាសប្តាហ៍ផ្តាច់ព្រ័ត្រ។
រង្វាន់ជាប្រាក់សុទ្ធ សម្រាប់សប្តាហ៍ទី ៩ និង ទី ១០ បានទៅលើលេខទូរស័ព្ទ ៖


រាប់ពីពេលចាប់ផ្តើមរហូតមកដល់វគ្គបញ្ចប់ ដែលមានរយៈពេលជាង ២ ខែ កន្លងមក អតិថិនជន Beeline ដែលមានសំណាងឈ្នះប្រាក់សុទ្ធពីកម្មវិធីនេះ មានសរុបប្រមាណជាង ១៤០ រូប នៅទូទាំងខេត្ត ក្រុង។
លោក អាស្រាហ្វ សាហ៉ាប់ នាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Beeline ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រប់អតិថិជន ដែលបានគាំទ្រកម្មវិធី ប្រូម៉ូសិន”ប្រើកាន់តែយូរ ឈ្នះកាន់តែច្រើន” នេះ ក៏ដូចជាកម្មវិធី ផ្សេងៗ ទៀតកន្លងមក ។ទន្ទឹមនឹងនេះ Beeline នឹងត្រៀមជូននូវកម្មវិធី ពិសេសៗ ថ្មីៗ ជូនដល់អតិថិជនរបស់យើងនាពេលខាងមុខនេះ ៕
អត្ថបទ៖ក្រុមហ៊ុន Beeline
មតិយោបល់