សម្រាប់រសៀលនេះដែរ មិត្តយុវវ័យ ប្រិយមិត្តដែលនិយមចូលចិត្តធ្វើដំណើរកំសាន្តនោះពិតជាប្លែកទៀតហើយនោះគឺជារូបចម្លាក់ប្រសាទដែលធ្វើឡើងពីដីខ្សាច់ ។សម្រាប់ចម្លាក់ដែលធ្វើឡើងពីខ្សាច់នេះដែរគឺគេធ្វើឡើងដើម្បីប្រារព្ធនូវពិធីដែលមានឈ្មោះថា Sand Sculpture Festival នៅទីក្រុង Blankenberge នៃប្រទេស Belgium កាលពីថ្ងៃទី ១៣ ខែ មិថុនា ម្សិលមិញនេះ ។
នៅក្នុងចម្លាក់ខ្សាច់នោះដែរមានបានបង្ហាញឲ្យដឹងថា មានចម្លាក់តូចៗដែលមានទម្រង់រូបរាងផ្សេងៗគ្នារហូតដល់ទៅ ១៥០ ចម្លាក់ ដែលបង្កើតឡើងដោយសាស្តា្រចារ្យជាង ៤០ នាក់ដែលជាសិល្បៈករដែលជំនាញខាងដីខ្សាច់ដែលមកពីគ្រប់ទិសទីនៃពិភពលោក ដើម្បីបង្ហាញសមត្ថភាពនៃកម្មវិធី Sand Sculpture Festival ។ចម្លាក់នេះអាចនៅស្ថិតស្ថេរត្រឹមថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១២ តែប៉ុណ្ណោះ ។
គួរបញ្ចាក់ផងដេរថាសម្រាប់ចម្លាក់ខ្សាច់នេះដែរ ត្រូវបានគេប្រើខ្សាច់អស់ ១ ម៉ឺនតោន ដែលអាចបង្កើតចម្លាក់នេះទំហំ ៤០០០ ម៉ែត្រក្រឡា ៕





ដោយ៖បុរសដំណឹង
មតិយោបល់