ព័ត៌មានសិល្បៈ និងកម្សាន្ត

កីឡាការិនីហែលទឹក ហែមថុន វិទិនី រំលេចសម្រស់ដ៏ទាក់ទាញ ក្នុងឈុតខ្មៅបញ្ចេញគល់ភ្លៅសខ្ចី

(ភ្នំពេញ)៖ កីឡាការិនីហែលទឹកជម្រើសជាតិ ដែលពោរពេញដោយសមត្ថភាព និងសម្រស់ គឺកញ្ញា ហែមថុន វិទិនី ក្រៅពីការងារសព្វថ្ងៃ ដែលឲមហាជនទូទៅកោតសរសើរហើយនោះ ងាកមករូបសម្រស់វិញ គឺរឹតតែធ្វើឲ្យគ្រប់គ្នាមិនសរសើរមិនបាន ត្បិតថាថ្មីៗនេះ នាងបានបង្ហាញរូបភាពជាច្រើនសន្លឹក អមដោយស្ទីលថតបែបសិចស៉ី ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅគួរជាទីចាប់អារម្មណ៍។

ក្នុងស្ថានភាពដ៏ស៊ិចស៊ីអតីតកីឡាករជម្រើសជាតិរូបនេះ បានថតកាច់រាងមិនចាញ់តារាបង្ហាញម៉ូដឡើយ ជាមួយនឹងបុរសម្នាក់ ដែលគេស្គាល់ថាជាគូស្នេហ៍របស់នាង មើលទៅកាន់តែស្និតស្នាល។ ទោះបីជាយ៉ាងណា អតីតកីឡាការិនីរូបនេះ ត្រូវបានគេកត់សម្គាល់ឃើញថា នឹងមានសម្រស់ស្រស់ស្អាតតាំងពីដើមមក។ ទើបតែពេលនេះ មហាជនមួយចំនួន ជាពិសេសអ្នកគាំទ្រមើលឃើញថា វិទិនី ហាក់កាន់តែស្រស់ស្អាត ទំនងប្រហែលជាមានការកែកុនមុខមាត់ខ្លះហើយមើលទៅ។

សូមបញ្ជាក់ថា ហែមថុន វិទិនី ធ្លាប់បានជាប់ជម្រើសជាតិក្នុងឆ្នាំ២០០៣ និងបានចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងកម្ពុជាជាបន្តបន្ទាប់។ បច្ចុប្បន្ន ហែមថុន វិទិនី គឺជាគ្រូបង្វឹកផ្នែកហែលទឹកប្រចាំសហព័ន្ធ ក្រោយពេលលាឈប់ពីការប្រកួតដោយចូលនិវដ្ដន៍។ ទោះបែបនេះក្ដី នៅលើបណ្ដាញសង្គម នាងនៅតែទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសអ្នកស្នេហាវិស័យកីឡាហែលទឹក៕

 

មតិយោបល់