រសភាគច្រើនដឹងថាខ្លួនជាបុរសពិតតាមរយៈការមើលឃើញនៃការឡើងរឹង របស់លិង្គពួកគេ។ ការបាត់បង់ការងារឬមិនសូវជាស្រលាញ់ខ្លួនឯងអាចនឹងបណ្តាលអោយងាប់ លិង្គបាន ហើយនៅពេលពួកគេចេះតែមិននិយាយស្តីអ្វីនោះវានឹងធ្វើអោយដៃគូរងាយ នឹងរិះគន់បន្ថែមទៅទៀត ដែលជាហេតុនាំអោយបញ្ហាងាប់លិង្គនោះកាន់តែធ្ងន់ធ្ងរទៅៗព្រមទាំង ទាញអោយទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់កាន់តែឆ្ងាយពីគ្នាទៀត។ នៅពេលត្រូវការដោះស្រាយនឹងការងាប់លិង្គនិងបញ្ហាទំនាក់ទំនង អ្នកត្រូវតែចងចាំថា៖ ភាពរឹងមាំនៃទំនាក់ទំនងមួយគឺមានភាពស្មុគស្មាញណាស់យកល្អគួរតែ ស្វែងរកមូលហេតុរបស់វាមុនពេលស្វះស្វែងប្រើថ្នាំព្យាបាល។ ការស្រាវជ្រាវបញ្ជាក់អោយដឹងថាការប្រើថ្នាំច្រើនមុខចូលគ្នា និងការពង្រឹងដល់ទំនាក់ទំនងមួយរបស់អ្នកប្រហែលជាអាចអោយលទ្ធផលមាន ភាពកាន់តែប្រសើរជាងមុនបាន។
តើភាពឡើងរឹងនៃលិង្គរបស់ខ្ញុំទៅណាបាត់ហើយ?
នៅពេលអ្នកមានបញ្ហាងាប់លិង្គ និងទំនាក់ទំនងមានភាពប្រេះឆា វាងាយនឹងផុសចេញនូវគំនិតអវិជ្ជមានដែលប៉ះពាលដល់ទំនាក់ទំនងរបស់ អ្នកទាំងពីរណាស់។ ឧទាហរណ៍ បុរសភាគច្រើនគឺស្រលាញ់ប្រពន្ធ ប៉ុន្តែរាងកាយរបស់ពួកគេមិនអាចបង្ហាញពីភាពទាក់ទាញដល់ស្ត្រីដែល ជាប្រពន្ធបាន។ ជាមួយគ្នានេះដែរការសិក្សាដែលធ្វើឡើងដោយ ហាវតុន (Hawton) និងសហការីរបស់គេបានរកឃើញថា បុរសដែលងាប់លិង្គជាច្រើននាក់មានការធូរស្បើយយ៉ាងល្អបំផុតនៅពេល ទំនាក់ទំនងជាមួយដៃគូមានការរីកចម្រើន។
ការងាប់លិង្គក៏អាចកើតមានដែរនៅពេលដៃគូរមិនយល់ព្រមរួមភេទ ប្រើក្បាច់រួមភេទផ្សេងៗ និងបង្ខំអោយរួមភេទម្តងហើយម្តងទៀត។ បុរសដែលងាប់លិង្គត្រូវបានគេរកឃើញថាមិនសូវជាមានភាពស្និទ្ធស្នាល ជាមួយដៃគូរដូចបុរសធម្មតាទេមិនត្រឹមតែប៉ុណ្ណេាះគឺឧស្សាហ៍ឈ្លោះ ទៀត។
ការសិក្សាបានបង្ហាញយ៉ាងច្បាស់ថា កាលណាមនុស្សពីរនាក់មានបញ្ហាទំនាក់ទំនងនឹងគ្នា គឺងាយនឹងធ្វើអោយបុរសឆាប់មានបញ្ហាងាប់លិង្គណាស់។ ការខ្វះខាតការទំនាក់ទំនងគ្នា ខ្វះការតស៊ូ ខ្វះការទាក់ទាញខាងផ្លូវភេទ និងទំនុកចិត្តព្រមទាំងខ្វះការគោរពដៃគូរសុទ្ធតែអាចបង្កអោយងាប់ លិង្គទាំងអស់។
នៅពេលគ្មានមូលហេតុអ្វីដែលធ្វើអោយងាប់លិង្គទេ ការព្យាបាលទំនាក់ទំនងការនិយាយរឿងកំប្លែងជាមួយគ្នាអាចផ្តល់នូវ អត្ថប្រយោជន៍ច្រើន។ ប៉ុន្តែដៃគូរទាំងពីរត្រូវតែចូលរួម និងចង់ធ្វើទាំងអស់គ្នា។
មុនពេលស្វះស្វែងរកការប្រើថ្នាំ ឬឧបករណ៍ពង្រីកលិង្គ ចូរធ្វើយ៉ាងណាអោយទំនាក់ទំនងរបស់អ្នកវិលមករកភាពស្និទ្ធស្នាលសិនទៅ ។ ការពង្រឹងដល់ការប្រាស្រ័យទាក់ទងគ្នា ការមានមេត្តាធម៌ និងភាពស្មោះត្រង់ប្រហែលជាមធ្យោបាយមួយដែរប្រសិនបើអ្នកកំពុងតែមាន បញ្ហា ឬពិបាកនឹងធ្វើអោយលិង្គរឹង។
ពេលដែលត្រូវជួបគ្រូពេទ្យ
ប្រសិនបើអ្នកមិនប្រាកដថាមិនស្រួលខ្លួនដោយសារអ្វីទេនោះ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យ។ការងាប់លិង្គអាចជាសញ្ញាមួយនៃ ជំងឺបេះដូង ឬជំងឺសរសៃឈាមផ្សេងៗដូចជាជំងឺទឹកនោមផ្អែមជាដើម។ការគ្រប់គ្រង កម្រិតកូឡេស្តេរ៉ុលក្នុងឈាមបានល្អអាចការពារកុំអោយមានបញ្ហាងាប់ លិង្គបាន ដូច្នេះចូរធ្វើយ៉ាងណាអោយដឹងថាវាមានចំនួនប៉ុន្មាន។
ផ្នែកមួយនៃបុរសដែលងាប់លិង្គទំនងជាដឹងថាខ្លួនមានស្ថានភាពជា ច្រើនកើតឡើងចូលគ្នា។ ដៃគូរប្រុសស្រីជាច្រើនគូរហើយរកឃើញថា មូលហេតុនៃការងាប់លិង្គរួមមាន បញ្ហាលើសុខភាពទូទៅ ព្រមទាំងទំនាក់ទំនងមិនសូវជាស្អិតល្មួត។
អត្ថប្រយោជនចំពោះសុខភាពនៃការរួមភេទ
នេះមិនមែនជាព័ត៌មានអ្វីទេ ប៉ុន្តែវាតែងតែជាការសប្បាយមួយក្នុងការរំលឹកដល់ខ្លួនយើងអោយ ច្បាស់ថាការរួមភេទពិតជារឿងមួយសំខាន់ព្រោះ៖
• បំបាត់ភាពតានតឹង បន្ថយកម្រិតអ័រម៉ូន Cortisol និងការប្រឈមជំងឺទាក់ទងនឹងស្ត្រេស
• ជួយបញ្ចេញសារធាតុ Endorphins ដើម្បីជួយគ្រប់គ្រងការឈឺចាប់
• តាមការស្រាវជ្រាវរកឃើញថា ការរួមភេទជួយអោយមានអាយុវែង ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ និងឃានវិញ្ញាណ។
• រួមភេទកាន់តែច្រើនកាន់តែល្អ
• បើយោងទៅតាមការសិក្សាមួយចំនួន ចំពោះបុរសការឈានដល់ចំនុចកំពូលក្នុងពេលរួមភេទជួយធ្វើអោយក្រពេញប្រូ ស្តាតមានសុខភាពល្អ។
អត្ថបទរបស់៖ Health
មតិយោបល់