កាលពីថ្ងៃសុក្រសប្ដាហ៍មុន តុលាការសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចថា ក្រុមហ៊ុន Apple មិនអាចចោទប្រកាន់ទៅលើ Motorola Mobility ពីបទលួចចម្លងនូវប៉ាតង់នោះទេ។
ចៅក្រម Richard របស់តុលាការសហរដ្ឋអាមេរិក បានសម្រេចថា ក្រុមហ៊ុន Apple Inc មិនអាចធ្វើការប្តឹងជំទាស់ទៅលើ Motorola Mobility ដែលជារបស់ក្រុមហ៊ុន Google ក្នុងករណី ក្រុមហ៊ុន Apple Inc ចោទថា Motorola បានបង្កើតទូរស័ព្ទដៃស្មាតហ្វូនយកលំនាំតាម iPhone ដោយល្មើសនឹងប៉ាតង់។
ចៅក្រមរូបនោះបានបន្តទៀតថា “ក្រុមហ៊ុន Apple Inc បានប្ដឹងថា ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Motorola បានធ្វើការលួចចម្លងទាំងស្រុងចេញពី iPhone ដែលជាទូរស័ព្ទ Smartphone របស់ Apple។” ។
អ្នកនាំពាក្យរបស់ Motorola Mobility គឺអ្នកស្រ្តី Jennifer Erickson បានប្រាប់មហាជនថា ក្រុមហ៊ុនមានសេចក្តីត្រេកអរយ៉ាងខ្លាំងនៅពេលដែលតុលារសម្រេចបែបនេះ។
ស្រពពេលដែលចៅក្រម Posner បានច្រានចោលនូវការប្តឹងជំទាស់របស់ក្រុមហ៊ុន Apple ទៅលើ Motorola Mobility របស់ក្រុមហ៊ុន Google នេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple គឺអ្នកស្រី Kristin Huguet បានបដិសេធធ្វើសេចក្តីអធិប្បាយទៅលើការសម្រេចរបស់តុលាការឡើយ៕
ប្រភពព័ត៌មាន៖ Reuters
មតិយោបល់